ព័ត៌មានជាតិ
កម្មកររោងចក្រជិត ២០០ នាក់ ប៉ះពាល់ជាមួយអ្នកមានវីរុស Delta ខណៈនេះតេស្តអវិជ្ជមានទាំងអស់
អាជ្ញាធរខេត្តកណ្តាលបានអះអាងថា កម្មករកម្មការិនីដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលចំនួន ១៩៦ នាក់ ជាមួយអ្នកជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទថ្មី Delta ម្នាក់នោះ ទទួលបានលទ្ធផលតេស្តអវិជ្ជមានទាំងអស់។ ប៉ុន្តែតម្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល។

លោកណុប ដារ៉ា អភិបាលរងខេត្តកណ្តាល ដែលបានដឹកនាំក្រុមការងារមន្ត្រីជំនាញរួមជាមួយអាជ្ញាធរស្រុកអង្គស្នួល ចុះស្រាវជ្រាវកាលពីរសៀលថ្ងៃទី២៧សីហាបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានថា មានកម្មករ កម្មការិនីចំនួន៣ នាក់ វិជ្ជមានជំងឺកូវីដ-១៩ ហើយក្នុងនោះមានមួយករណីជាប្រភេទជំងឺកូវីដ-១៩ ប្រភេទថ្មី (Delta) យើងបានចុះស្រាវជ្រាវស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាលដើម្បីកាត់ផ្ដាច់នូវការចំលងចូលក្នុងសហគមន៍។

លោកអភិបាលរងខេត្តបានឲ្យដឹងថា បុរសម្នាក់អាយុ៣៧ឆ្នាំ មានវិជ្ជមានមេរោគកូវីដ-១៩ ប្រភេទថ្មី ដែលតា (Delta) មានមុខរបរកម្មកររោងចក្រមួយ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកអភិបាលរងខេត្តបានបន្តថា តាមការពិនិត្យ និងស្រាវជ្រាវបានរកឃើញមានអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលសរុបចំនួន ១៩៦ នាក់ ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ចំនួន ៣៥នាក់ និងប៉ះពាល់ប្រយោល ចំនួន១៦១នាក់។


លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា ដើម្បីធានានូវសុវត្ថិភាពនិងកាត់ផ្ដាច់នូវខ្សែចម្លងចូលសហគមន៍ ពិសេសចៀសវាងការឆ្លងទៅក្រុមគ្រួសារអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលទាំង ១៩៦ នាក់ត្រូវយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ឲ្យបានគ្រប់គ្នា។
លោកអភិបាលរងខេត្ត ឲ្យដឹងទៀតថា ក្រោយពីការធ្វើតេស្តយកសំណាកកម្មករចំនួន ១៩៦នាក់ ខាងលើ លទ្ធផលគឺអវិជ្ជមានទាំងអស់។
លោកអភិបាលរងខេត្ត បាន បន្ថែមទៀតថា បើទោះជាលទ្ធផលមិនមានវិជ្ជមានក៏ដោយក្ដី តែអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោល ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល ហើយក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័ក បងប្អូនកម្មករ កម្មការិនី ទាំងអស់ ត្រូវតាមដានសុខភាពជាប្រចាំ ក្នុងករណីមានការសង្ស័យទៅរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមគ្រូពេទ្យជំនាញដែលនៅជិតបំផុត។

គួរបញ្ជាក់ថាគិតត្រឹមថ្ងៃទី ៣១ ខែ មីនា រហូតមកដល់ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២១ នេះ ខេត្តកណ្តាល មានអ្នកជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទថ្មី Delta ចំនួន ៤៣ នាក់ស្រី ២០នាក់ ក្នុងចំណោមអ្នកជំងឺដែលតាសរុបចំនួន ១៥៣៤ នាក់ស្រី ៧៦៤ នាក់នៅតាមរាជធានីខេត្តចំនួន ២៣ លើកលែងតែខេត្តកែបនិងក្រចេះ នៅមិនទាន់មានឆ្លងជំងឺប្រភេទនេះនៅឡើយទេ៕
អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន