ព័ត៌មានជាតិ
សម្រេចអនុម័តស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិបានចំនួន២០ថែមទៀត ដើម្បីប្រយោជន៍ជាតិ
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិ បានថ្លែងថា កិច្ចប្រជុំលើកទី២៤នេះ បានសម្រេចអនុម័តស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិបានចំនួន២០ស្តង់ដារ ថែមទៀត ដើម្បីប្រយោជន៍ជាតិ។
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបែបនេះក្នុងកិច្ចប្រជុំថ្មីៗនេះនៅទីស្តីការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ មានរៀបចំកិច្ចប្រជុំលើកទី២៤របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅរយៈពេលមួយព្រឹក បានរៀបចំឡើងដោយវិទ្យាស្ថានស្ដង់ដារកម្ពុជា ជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាស្ដង់ដារជាតិ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-28_12-28-52.jpg)
លោកកិត្តិសេដ្ឋាបណ្ឌិតបានថ្លែងថា ឆ្លងកាត់កិច្ចពិភាក្សាយ៉ាងផុលផុសទាំងកម្រិតបច្ចេកទេស ការរផ្តល់ធាតុចូល និងកំណែអក្ខរាវិរុទ្ធដែលបានបកប្រែពីភាសាបច្ចេកទេស ក្នុងចំណោមគណៈកម្មការបច្ចេកទេសចំនួន៨ ដែលមានការពាក់ព័ន្ធអង្គប្រជុំបានសម្រេចយកស្តង់ដារ ISO,IEC និងស្តង់ដារ UNECE Regulation ចំនួន២០បន្ថែមទៀតមកអនុវត្តជាស្តង់ដារជាតិ គឺ៖ ក-ផ្នែកស្តង់ដារ សំណង់ និងសម្ភារៈសំណង់ចំនួន៣ស្តង់ដារ រួមមាន៖១-បំពង់ទុយោផ្លាស្ទិកមិនរងសម្ពាធសម្រាប់បំពង់បង្ហូរទឹក និងបណ្តាញ លូទឹកស្អុយ សាងសង់ បង្កប់ក្រោមដី -២បំពង់ទុយោផ្លាស្ទិករងសម្ពាធសម្រាប់ទឹកស្អាត និងសម្រាប់ បំពង់បង្ហូរទឹក និងលូទឹកស្អុយ ប៉ូលីអេទីឡែន (PE)-៣បំពង់ទុយោផ្លាស្ទិករងសម្ពាធសម្រាប់ទឹកស្អាតនិងសម្រាប់បំពង់បង្ហូរទឹក និងលូទឹកស្អុPE។ ខ-ផ្នែកស្តង់ដារសារធាតុ និងផលិតផលគីមីចំនួន២ស្តង់ ដារ រួមមាន៖១-ការ៉ុងប៉ូលីប្រូពីឡែន សម្រាប់ វេចខ្ចប់ម្ហូបអាហារ ២-ស្តង់ដារ បរិយាកាស សម្រាប់ ជាលក្ខខណ្ឌនិងការធ្វេីតេស្តផ្លាស្ទិក ។ គ-ផ្នែកស្តង់ដារ ប្រព័ន្ធ គ្រប់គ្រង ចំនួន២ស្តង់ដារ ១-កម្មវីធី ត្រៀមទុកជាមុន ស្តីពីសុវត្ថិភាពម្ហូបអាហារ ទាក់ទងនឹងការដឹកជញ្ជូន និងស្តុក ២-កម្មវីធី ត្រៀមទុកជាមុនស្តីពីសុវត្ថិភាព ម្ហូបអាហារ ទាក់ទងនឹងផលិតកម្មចំណីសត្វ និងអាហារសត្វ ,ផលិតកម្មចំណីសត្វ និងអាហារសត្វចិញ្ចឹម ,និងផលិតកម្មចំណីសត្វ។ ឃ-ផ្នែកស្តង់ដារផលិតផលអគ្គិសនី និងអេឡិចត្រូនិក ចំនួន៤ស្តង់ដារ ១-បរិក្ខា អគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា ដែលអាចធ្វើឲ្យប៉ះពាល់ស្បែកដោយសារ សាយភាយកាំរស្មីវិទ្យុសកម្ម ២-បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នា សម្រាប់សុវត្ថិភាពឆ្នាំងអគ្គិសនី ក្នុងវិស័យពាណិជ្ជកម្ម ៣-បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និង បរិក្ខារអគ្គិសនីស្រដៀងគ្នាសម្រាប់សុវត្ថិភាពបរិក្ខាអគ្គិសនីអាំងសាច់ និងនំបុ័ង ក្នុងវិស័យពាណិជ្ជកម្ម ៤-បរិក្ខាអគ្គិសនីប្រើប្រាស់ក្នុងលំនៅដ្ឋាន និងបរិក្ខារអគ្គិសនីស្រដៀងគ្នាពាក់ព័ន្ធសុវត្ថិភាព បរិក្ខាអគ្គិសនី កំដៅម្ហូបអាហារ និងឧបករណ៍ដាក់ម្ហូបអាហារក្នុងវិស័យពាណិជ្ជកម្ម ។ ង- ផ្នែកផលិតផលស្តង់ដារកៅស៊ូ ចំនួន៣ស្តង់ដារ សម្រាប់យានយន្តផ្លូវគោក១- សំដៅទៅលើគម្របកៅស៊ូសម្រាប់ស៊ីឡាំង(កំប៉ែន )ហ្វ្រាំងអ៊ីត្រូលិកប្រភេទតំបួរ ប្រើប្រាស់ប្រេងហ្វ្រាំងសំយោគ ២- សំដៅ ទៅលើពែង និងរ៉ងកៅស៊ូសម្រាប់ ស៊ីឡាំង(កំប៉ែន )នៃប្រព័ន្ធហ្វ្រាំងអ៊ីត្រូលិកប្រើប្រាស់ប្រេងហ្វ្រាំងសំយោគ ៣-ទាក់ទងនឹងរ៉ងកៅស៊ូ សម្រាប់ស៊ីឡាំងនៃហ្វ្រាំង អ៊ីត្រូលិកប្រភេទឌីស ប្រើប្រាស់ប្រេងហ្វ្រាំងសំយោគ ។ ច-ផ្នែកស្តង់ដារ យានយន្ត ចំនួន២ស្តង់ដារ ១-បទប្បញ្ញត្តិ រួមពាក់ព័ន្ធនឹងការផ្តល់អនុលោមភាពយានយន្តដែលទាក់ទងនឹង តម្រូវការជាក់លាក់សម្រាប់ឧបករណ៍អូសទាញដោយប្រើថាមពលអគ្គិសនី ២-បទប្បញ្ញត្តិ រួមពាក់ព័ន្ធនឹង ការផ្តល់អនុលោមភាពយានយន្តនៃប្រភេទLទាក់ទងនឹងឧបករណ៍អូសទាញដោយប្រើថាមពលអគ្គិសនី ។ ឆ-ផ្នែកផលិតផលគ្រឿងសម្អាងចំនួន២ស្តង់ដារ ១-ការកំណត់រកអតិសុខុមប្រាណក្នុងគ្រឿងសម្អាង ២-ការវាយតម្លៃ អំពីការការពារប្រឆាំងនឹងអតិសុខុមប្រាណ នៃផលិតផលគ្រឿងសម្អាង។ ជ-ផ្នែក ស្តង់ដារ ឌីជីថលចំនួន២ស្តង់ដារ ១-បច្ចេកទេសសន្តិសុខផ្នែកបន្ថែម ISO/IEC27001 និង ISO/IEC27002 សម្រាប់ការគ្រប់គ្រងឯកជនភាពតម្រូវការ និងគោលការណ៍ណែនាំ ២-បច្ចេកវិទ្យាព័ត៌មាន ,សន្តិសុខ សាយប័រ (Cyber),ទិដ្ឋភាពទូទៅ និងទស្សនទាន។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-28_12-28-48.jpg)
មានប្រសាសន៍បិទអង្គប្រជុំ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងការកោតសរសើរ ចំពោះគណៈកម្មការបច្ចេកទេសទាំងអស់ដែលបានខិតខំស្រាវជ្រាវបកប្រែស្តង់ដារអន្តរជាតិយកមកធ្វើជាស្តង់ដាជាតិបានជាច្រើន ជាពិសេសទោះស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ដោយ ដែលរហូតមកដល់ពេលនេះយើងសរុបបានស្តង់ដារជាតិបានចំនួន៩៨៨ ហើយ ។
លោកកិត្តិសេដ្ឋាបណ្ឌិត បានសង្កត់ធ្ងន់ថា ការសម្រេចយកស្តង់ដារអន្តរជាតិមកធ្វើជាស្តង់ដារជាតិនេះ មិនមែនយើងចេះតែអនុម័តហើយទុកចោលទេ តែគឺជាតម្រូវការពិតប្រាកដក្នុងការអនុវត្តដើម្បីផលប្រយោជន៍សេដ្ឋកិច្ចការធ្វើពាណិជ្ជកម្ម កិច្ចការពារសុវត្ថិភាព និងការទាក់ទាញការវិនិយោគដ៏សំខាន់សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ។ជាក់ស្តែងដូចជាស្តង់ដារយានយន្តប្រើថាមពលអគ្គិសនី និងស្តង់ដារ ឌីជីថល ជាដើម គឺជាតម្រូវការចាំបាច់ចាប់ពីពេលនេះរហូតទៅអនាគត ហើយសូមស្វែងយល់ថា ទោះបី យើងមានច្រកទីផ្សារនាំចេញក្នុងគោលដៅច្រើនប្រទេសយ៉ាងណាក៏ដោយ តែបើផលិតផលរបស់យើងគ្មានស្តង់ដារទេទំនិញរបស់យើងក៏មិនអាចលក់ដូរ ឬធ្វើការនាំចេញក្នុងឧត្តមភាពប្រកួតប្រជែងខ្ពស់បានដែរ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/photo_2021-08-28_12-28-44.jpg)
លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ក៏បានស្នើឲ្យគណៈកម្មការបច្ចេកទេសទាំងអស់ខិតខំច្បិចយកស្តង់ដារអន្តរជាតិសំខាន់ៗ និងចាំបាច់ចំពោះមុខនិងអនាគតមកធ្វើជាស្តង់ដារជាតិឲ្យបានច្រើនថែមទៀតដើម្បីជាមូលដ្ឋានបម្រើឲ្យផលប្រយោជន៍សេដ្ឋកិច្ចជាតិទាំងមូល៕
អត្ថបទ៖ វិមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព