Connect with us

ព័ត៌មានជាតិ

គយប្រកាសអនុវត្តគ្រប់គ្រងទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាត នៅដើមខែកញ្ញា

បានផុស

នៅ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តមុខងារគ្រប់គ្រងក្នុងទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតរផ្សេងទៀត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះតទៅ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ-អាករ លើមុខទំនិញប្រភេទទូរស័ព្ទចល័ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលទើបទទួលបាននៅថ្ងៃទី២៨ ខែសីហានេះ បានឱ្យដឹងថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ-អាករលើមុខទំនិញ ប្រភេទទូរស័ព្ទចល័តនាំចូលគ្រប់ប្រភេទ និងស្របតាមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរៀបចំរួចរាល់នូវមុខងារគ្រប់គ្រងទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀត នៃប្រព័ន្ធអេឡិចត្រូនិកគយ ដែលមានមុខងារសំខាន់ក្នុងការកត់ត្រា និងគ្រប់គ្រងលេខអត្តសញ្ញាណឧបករណ៍ចល័តអន្តរជាតិ (IMEI) នៃទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀត ដែលបាននាំចូលដោយ បំពេញកាតព្វកិច្ចពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តថា ក្នុងន័យដូចបានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដូចខាងក្រោម ១. ដាក់ឱ្យអនុវត្តមុខងារគ្រប់គ្រងទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀតចាប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។ ២. នីតិវិធីលំអិតនៃការអនុវត្តមុខងារនេះ មាននៅក្នុង “សៀវភៅមគ្គុទេសក៍មុខងារគ្រប់គ្រងទូរស័ព្ទចល័ត និងឧបករណ៍ប្រើប្រាស់ស៊ីមកាតផ្សេងទៀត ដែលអាចរកបាននៅលើគេហទំព័រផ្លូវការរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា១១ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ១៧ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម