Connect with us

ព័ត៌មានជាតិ

មូលនិធិជនពិការប្រគល់ផ្ទះ១ខ្នងទៀត ដល់ជនពិការដែលកំពុងជួបការលំបាកនាសម័យកូវិដ

បានផុស

នៅ

ក្រោយមើលឃើញនូវជីវភាពក្រីក្រលំបាករបស់ជនពិការភាពមួយគ្រួសារនៅខេត្តកំពុងធំរួចមកមូលនិធិជនពិកាបានចុះទៅប្រគល់ផ្ទះ១ខ្នងជូនដល់ជនពិកាក្រីក្រ ដែលកំពុងតែជួបការលំបាកខ្លាំងដែលការប្រគល់នេះធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ស៊ឹម សុធន នាយកមូលនិធិជនពិការ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន។ គ្រួសារជនពិការដែលទទួលបានផ្ទះ១ខ្នងនោះមានឈ្មោះ សុន សុទិត្យវិច្ឆិកា នៅភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានទទួលផ្ទះពីមូលនិធិជនពិការ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ឹម សុធន បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបបញ្ហានៃការរីករាល​ដាលការជំងឺកូវីដ១៩ រាជរដ្ឋាពិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តែងតែបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលមានទាំងជនពិការផងដែរ ឱ្យពួកគាត់ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបានផ្តល់ជាប្រាក់ឧបត្ថម្ភផងដែរ។ ជាមួយគ្នានេះ មូលនិធិជនពិការ ក៏បានចូលរួមចំណែកដល់ការគាំទ្រលើសុវត្ថិភាពអាហារជនពិការក្រីក្រដែលកំពុងជួបការខ្វះខាត និងបានផ្ដល់ជាផ្ទះដើម្បីឲ្យពួកគាត់បានរស់នៅសមរម្យ។

លោក ស៊ឹម សុធន បានមានប្រសាសន៍ថា តាមរបាយការណ៍របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការផ្តល់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍ គឺគ្រួសារជនពិការខាងលើមានសមាជិកចំនួន៣នាក់ ដែលមានប្តីក៏ជាជនពិការជើងផងដែរ ដែលកន្លងមកពួកគាត់រស់នៅក្នុងផ្ទះខ្ទមចាស់ទ្រុតទ្រោមមួយទំហំ ៣ម៉ែត្រគុណនឹង៤ម៉ែត្រ និងមានចំណូលទាប និងមិនមានទីពឹង។ តាមរយៈរបាយការណ៍នេះ ម.ជ.ព.ក៏សម្រេចផ្តល់ផ្ទះ១ខ្នង ទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសីដល់គ្រួសារគាត់ ដើម្បីលើកកម្ពស់សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់ពួកគាត់។

លោកនាយកបានកោតសរសើរដល់គ្រួសារជនពិការខាងលើ ដែលបានកែច្នៃដីលំនៅឋាន លើការដាំបន្លែ និងចិញ្ចឹមសត្វកង្កែបខ្នាតតូច ដើម្បីអភិវឌ្ឍន៍ជីវភាពឱ្យកាន់តែប្រសើរ។
ក្រៅពីផ្ទះមួយខ្នងនេះ ជនពិការខាងលើក៏បានទទួលនូវកញ្ចប់អំណោយរបស់មូលនិធិជនពិការរួមមានអង្ករ ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៉ីវវ១យួរ អំបិល២kg ត្រីខ២យួរ មី១កេះ និងថវិកា១០ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម