Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជា​ព្រមទទួល​ជន​ភៀស​ខ្លួន​អាហ្វហ្កានីស្ថាន​៣០០នាក់​បណ្តោះអាសន្ន​ មុន​នឹង​ទៅកាន់ប្រទេស​ទី៣

បានផុស

នៅ

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​នា​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១នេះថា សម្តេចយល់​ព្រមទទួល​យក​ជនភៀស​ខ្លួន​អាហ្វហ្កានីស្ថាន ចំនួន៣០០នាក់​ឲ្យ​ស្នាក់​នៅ​ជាបណ្តោះអាសន្ន​សិន មុន​នឹង​ពួក​គេ​ឆ្ពោះទៅ​កាន់​ប្រទេសទី៣។

​ការយល់ព្រម​ទទួលយក​ជនភៀសខ្លួន​នេះ ក្នុង​គោលការណ៍​មនុស្សធម៌ ដើម្បី​ស្នាក់នៅ​កម្ពុជា​បណ្តោះអាសន្ន​ និង​ធ្វើឡើង​តាម​ការ​ស្នើសុំ​របស់​អង្គការ The Asia Foundation ប្រចាំ​កម្ពុជា មកកាន់​ក្រសួងការបរទេស​កម្ពុ​ជា នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២១​នេះ​។

អង្គការ The Asia Foundation បាន​ស្នើ​សុំ​មក​រាជរដ្ឋាភិបាល​កម្ពុ​ជា ដោយ​បញ្ជាក់​ថា «​ដោយ​ផ្អែកលើ​គោលការណ៍​មនុស្សធម៌ មេត្តា​ពិនិត្យ​នូវ​លទ្ធភាព​ផ្តល់​ទិដ្ឋាការ ចូល​ព្រះរាជាណាចក្រ​កម្ពុជា​ដល់​បុគ្គលិក​អង្គការ The Asia Foundation ប្រចាំ​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​ជា​ពលរដ្ឋ​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ក្រុមគ្រួសារ សម្រាប់​រយៈពេល​ជា​បណ្តោះអាសន្ន​ក្នុងអំឡុងពេល ដែល​ពាក្យ​ស្នើសុំ​ជា​ជនភៀសខ្លួន​កំពុងតែ​ដំណើរការ​»​។

ពាក់ព័ន្ធ​នឹង​សំណើ​ខាងលើ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានសម្រេច​៖

១៖ ឯកភាព​ទទួលយក​ជ​ន​ភៀសខ្លួន​អា​ហ្វ​ហ្កា​នី​ស្ថាន​ក្នុង​ចំនួន​មិន​លើសពី​៣០០​នាក់​

២៖ ផ្តល់​ទិដ្ឋាការ នៅពេល​មកដល់ (Visa on arrival) ដល់​ជនភៀសខ្លួន​ខាងលើ និង​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ទាំងនោះ​ប្រើប្រាស់​អត្តសញ្ញាណ​ប័ណ្ណសំគាល់ខ្លួន សម្រាប់​ធ្វើជា​ឯកសារ​ធ្វើដំណើរ និង

៣៖ លើកលែង​វិធាន​សុខាភិបាល​សម្រាប់​ការធ្វើដំណើរ​ចូលមក​កម្ពុជា ដល់​ជនភៀសខ្លួន​ទាំងនោះ ដើម្បី​ពួកគេ​អាចធ្វើ​ដំណើរ​មក​កម្ពុជា​បាន តែ​ត្រូវអនុវត្ត​ទៅតាម​វិធាន​សុខាភិបាល​នានា (​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក ជាដើម​) ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល នៅពេល​ពួកគេ​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​ស្នាក់នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ ឬ​ប៉ុន្មាន​ខែ ក្រសួង​ការ​បរ​ទេស​កម្ពុជា បាន​នឹង​កំពុង​ពិភាក្សា​បន្ថែម​ជាមួយ​ការ​អង្គការ The Asia Foundation ជា​បន្តទៀត​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម