Connect with us

ព័ត៌មានជាតិ

Updated ៖ ​អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុង​បើក​​ការស៊ើបអង្កេតករណីពល​រដ្ឋពុលទឹក

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងបើកការស៊ើបអង្គេតករណីពលរដ្ឋជាច្រើននាក់ ពុលទឹក បណ្ដាលឲ្យស្លាប់ចំនួន២នាក់ និងច្រើននាក់ទៀត ក្អួតចង្អោរ បន្ទាប់ពីពួកគាត់បានទទួលទានទឹកនៅក្នុងស្រែមួយកន្លែង ស្ថិតក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស កាលពីទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

លោក អ៊ុន សុផល នាយករដ្ឋបាលខេត្តកំពង់ឆ្នាំង មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០​២០​នេះ​ថា អាជ្ញាធរ​កំពុងធ្វើការស៊ើបអង្គេត ដែលការសន្និដ្ឋានបឋម អាចបណ្ដាលមកពីទឹកមានសរធាតុគីមី ព្រោះនៅទីនោះ មានកសិករធ្វើស្រែ ចម្ការ ហើយតែងយកទឹកនោះលាយថ្នាំបាញ់ស្រោចស្រពដំណាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងបន្តថា អភិបាលខេត្ត បានបញ្ជាឲ្យស្រាវជ្រាវករណីនេះ និងឲ្យអ្នកពាក់ព័ន្ឋត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាល សង្រ្គោះពលរដ្ឋ ឲ្យឆាប់ចាសះស្បើយឡើងវិញ ដែលបច្ចុប្បន្ន ពលរដ្ឋកំពុងសម្រាក​នៅមន្ទីរពេទ្យបង្អែកខេត្ត។

សូមបញ្ជាក់ថា ​​កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ពលរដ្ឋជាច្រើននាក់ បានក្អួតចង្អោរ បន្ទាប់ពីពួកគាត់បានទទួលទានទឹក នៅក្នុងស្រែ ដែលក្នុងករណីនេះ បណ្ដាលឲ្យមានអ្នកស្លាប់ចំនួន២នាក់ និង១៣នាក់ទៀត ត្រូវបានសង្រ្គោះបន្ទាន់។

​​សមត្ថកិច្ច និងជំនាញខាងមន្ទីរសុខាភិ​បាលខេត្តកំពង់ឆ្នាំង បានចុះស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីរកមូលហេតុពិតឲ្យឃើញច្បាស់លាស់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម