ព័ត៌មានជាតិ
អ្នកនិយមស្រឡាញ់យុត្តិធម៌ រង់ចាំលទ្ធផលស្រាវជ្រាវ ពីរដ្ឋមន្រ្តី វ័យក្មេង ក្នុងសំណុំរឿងដ៏អយុត្តិ ធម៌ លើដីជាង២ហិកតា របស់លោកស្រី បែន សុធារី
លោកស្រី បែន សុធារី ម្ចាស់សប្បកម្មផលិតនំបញ្ចុក នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយបានរងគ្រោះ ដល់ទាំងកម្មករប្រមាណជាង៥០គ្រួសារ ហើយមានរឿងរ៉ាវអយុត្តិធម៌មួយ ដែលធ្លាក់មកលើ ត្រូវបានមហាជនដែលកំពុងតាមដាន និងចាប់អារម្មណ៍ករណីនេះ ដោយបានទន្ទឹងរង់ចាំលទ្ធផលសម្រេច នៃការស្រាវជ្រាវ របស់ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលលោកជារដ្ឋមន្រ្តីវ័យក្មេង ម៉ឺងម៉ាត់បំផុតក្នុងការងារ ជួយរកយុត្តិធម៌ដល់មនុស្សគ្រប់រូប ក៏ដូចជាលទ្ធផលអង្កេតឡើងវិញ របស់ឯកឧត្ដមប្រធានតុលាការកំពូល ចំពោះសំណុំរឿងក្ដីមិនប្រក្រតីខាងលើនេះ។
អត់ទ្រាំនូវការឈឺចាប់ និងហួសចិត្តបំផុត ចំពោះការសម្រេចរបស់តុលាការ ក្នុងសំណុំរឿងយកដីអ្នកស្រី បែន សុធារីទៅឱ្យបុគ្គលផ្សេង ទើបកន្លងមក អ្នកស្រីនិងភាគីពាក់ព័ន្ធដែលជាសាក្សី ព្រមទាំងកម្មករជាង៥០ គ្រួសារ បានចេញមុខបង្ហាញការឈឺចាប់ និងបង្ហាញភស្តុងតាងជាច្រើន ចំពោះមុខមហាជនឱ្យបានដឹងឮ តាមប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន ជាពិសេសដើម្បីគោរពជម្រាបជូន ដល់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតបានជ្រាប និងជួយរកយុត្តិធម៌ដល់រូបពួកគាត់ដែលជាប្រជានុរាស្រ្ត ជាកូនជាចៅ របស់សម្ដេចទាំងទ្វេ។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/01-82-1024x677.jpg)
ជាបន្តបន្ទាប់រឿងរ៉ាវមួយនេះ ក៏បានជ្រាបទៅដល់សម្ដេចទាំងទ្វេរ និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តាមរយៈពាក្យបណ្ដឹងសារទុក្ខ របស់លោកស្រី លាង ញឹបជាភរិយាលោកវេជ្ជបណ្ឌិតគី ប៊ូសួ និងបណ្តឹងសារទុក្ខ របស់លោកស្រី បែន សុធារី ជាភរិយាលោកហួន ណារិន ដែលឯកសារបានធ្វើដោយឡែកពីគ្នា គោរពជូនដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត មេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ ហើយបណ្ដឹងនោះត្រូវបានខុទ្ទកាល័យសម្ដេចទទួលយក រួចចំណារចាត់បញ្ជូនមកក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៩ សីហាឆ្នាំ២០២១ សូមឱ្យមានសមត្ថកិច្ចត្រួតពិនិត្យសំណុំរឿងនេះ ។
ទោះជាមិនទាន់ មានការសម្រេចចេញ ជាលទ្ធផលណាមួយក៏ដោយ លោកស្រី បែន សុធារី នាល្ងាចថ្ងៃទី២៨សីហាឆ្នាំ២០២១ បានសម្ដែងនូវក្ដីរំភើបរីករាយ នៅពេលសម្ដេចលោកបានជ្រាប និងផ្ដោតក្ដីសង្ឃឹមទៅលើកិច្ចការស្រាវជ្រាវ របស់ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏ដូចឯកឧត្ដមប្រធានតុលាការកំពូលថា «ពិតជាអាចផ្ដល់នូវភាពយុត្តិធម៌មកកាន់លោកស្រីនិងអ្នករងគ្រោះផ្សេងៗទៀតក្នុងសំណុំរឿងនេះ»។
![](https://www.kampucheathmey.com/wp-content/uploads/2021/08/03-59.jpg)
ទោះបីកំពុងរស់នៅ ដោយការភិតភ័យនិងទឹកភ្នែករាល់ថ្ងៃ លោកស្រីបែន សុធារីនិងកម្មករជាង៥០គ្រួសារ ក៏រីករាយធូរស្រាលពីការពិបាកចិត្តបន្តិចដែរ ដោយសារមានការគិតគូរ យកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំកំពូល ដែលកំពុងស្រាវជ្រាវសំណុំរឿងនេះ និងមហាជនទូទៅជួយលើកទឹកចិត្ត បញ្ចេញមតិ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាតាមរយៈចាស់ទុំមួយចំនួន ដែលធ្លាប់ស្គាល់ប្រវត្តិដីរបស់លោកស្រី និងគ្រួសាររបស់លោកស្រី បានជួយរំលែកការឈឺចាប់ និងជួយជាសាក្សី ក្នុងការទាមទាររកយុត្តិធម៌ ។
ជាមួយគ្នានេះ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតបុរសខ្លាំង ដែលតែងតែឈឺឆ្អាលបញ្ហាសង្គម អាណិតអាសូរនិងស្រឡាញ់យុត្តិធម៌ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ក៏បានបន្តបញ្ចេញសារតាមខំមិន ក្នុងផេកព័ត៌មានមួយថា «រឿងមួយនេះ រាស្ត្រ ចាំមើលថា តើមានយុត្តិធម៌មកដល់ក្មួយស្រីបែន សុធារីដែរទេ? ពីព្រោះបែន សុធារីក្មួយស្រី មិនមែនគូរជម្លោះទេ ហេតុអីបានជាតុលាការកាត់សេចក្ដីយកដីក្មួយស្រី ទៅឱ្យទៅភាគីនៃគូជម្លោះទៅវិញ»។ កន្លងមកលោកជំទាវ ក៏ធ្លាប់មានប្រសាសន៍ថា «ក្មួយស្រីស្នើសុំឯកឧត្តរដ្ឋមន្ត្រីពិតជាល្អ ពីព្រោះរដ្ឋមន្ត្រីវ័យក្មេង ដែលរាស្ត្រផ្ញើវាសនា រឿងយុតិ្តធម៌និងអយុត្តិធម៌ លើរូបគាត់»។
ចំណែកឯកឧត្តម គី តិច មេធាវីសម្តេចតេជោហ៊ុន សែន បានបញ្ចេញមតិលើបណ្តាញសង្គមហ្វេសប៊ុកថា «ខ្ញុំបានតាមដានរឿងរ៉ាវនេះ ជាបន្តបន្ទាប់,ឥឡូវនេះខ្ញុំឃើញអ្នកសារព័ត៌មានជាច្រើន កំពុងជួយស្រែករកយុត្តិធម៌ជូន»។ ឯកឧត្តមបន្តថា «ឱ្យផ្អើលបន្តិច ខ្ញុំនឹងយករឿងនេះរាយការណ៍ ជូនសម្តេចតេជោ»។
សូមរំលឹកថា ម្ចាស់សិប្បកម្មនំបញ្ចុក លោកស្រី បែន សុធារី ដែលជាម្ចាស់ដីស្របច្បាប់ ស្ថិតនៅភូមិអូរណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កំពុងរងនូវភាពអយុត្តិធម៌បំផុតមិនដែលធ្លាប់មាន បានលើកដៃសំពះអង្វរករ ដល់ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និង ឯកឧត្ដមប្រធានតុលាការកំពូល ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន មេត្តាជួយរកយុត្តិធម៌ និងជួយសើរើសំណុំរឿងក្ដី ការសម្រេចរបស់តុលាការកំពូល ដែលបង្កប់ដោយភាពមិនប្រក្រតីនោះឡើងវិញផង។
លោកស្រី បែន សុធារីនិងអ្នកស្រី លាង ញឹប ក៏សុំឱ្យភាគីឈ្មោះ សាយ សារិន ហៅតុង និងប្រពន្ធឈ្មោះ វូ សេងគ្រី ហៅស្រី ចេញមុខមកតតាំងបង្ហាញឯកសារគតិយុត្តិនិងភស្តុតាងចំពោះមុខច្បាប់ ជាសាធារណៈដោយឆ្លងកាត់នីតិវិធី ធ្វើកោសល្យពិច័យលើឯកសារពីស្ថាប័នជំនាញថ្នាក់ជាតិរួមជាមួយសាក្សីរស់ជាក់ស្ដែង ដើម្បីឱ្យមានភាពយុត្តិធម៌ និងត្រឹមត្រូវចំពោះមុខច្បាប់ទាំងអស់គ្នា៕
អត្ថបទ៖ នរា
![](https://www.kampucheathmey.com/wp-content/uploads/2021/08/02-74-768x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?