ព័ត៌មានជាតិ
ក្រុមការងារអាវុធហត្ថ ចុះសួរសុខទុក្ខកម្លាំងអាវុធហត្ថឈរជើងការពារតាមមណ្ឌលសម្រាកព្យាបាលកូវីដ-១៩
អនុវត្តតាមការណែនាំរបស់ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីល្ងាចម្សិលមិញ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារមណ្ឌលសម្រាកព្យាបាលកូវីដ-១៩ ចំនួន ២ គោលដៅ ក្នុងនោះ គឺ គោលដៅមណ្ឌលសម្រាកព្យាបាលកូវីដ-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី និង គោលដៅមណ្ឌលសម្រាកព្យាបាលកូវីដ-១៩ ដឹព្រេមៀរ សែន សុខ។

ក្នុងឱកាសចុះសួរសុខទុក្ខនោះផងដែរ ក្រុមការងារក៏បាននាំយកនូវអាហារសម្រន់ និងភេសជ្ជៈ ជូនដល់កងកម្លាំង និងឆ្លៀតត្រួតពិនិត្យទីកន្លែងប្រតិបត្តិការងារ និងស្នាក់នៅប្រចាំថ្ងៃ ក៏ដូចជាសម្ភារៈគ្រឿងបំពាក់សម្រាប់ត្រៀមអន្តរាគមន៍ចាប់បង្ខំបុគ្គលដែលគេចវេះមិនធ្វើចត្តាឡីស័ក និងមិនព្រមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល នៅតាមទីតាំងឈរជើងការពារមណ្ឌលសម្រាកព្យាបាលទាំងពីរ ដើម្បីត្រៀមអនុវត្តបទបញ្ជារបស់ថ្នាក់លើឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕
អត្ថបទ ៖ វិមាន






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី