Connect with us

ព័ត៌មានជាតិ

គ្រាន់តែសំរាម នៅតាមមណ្ឌល ចត្តាឡីស័ក និងមណ្ឌលព្យាបា ល អ្នកជំងឺកូវីដ មានប្រមាណ ១០០តោន ក្នុង១ថ្ងៃ

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា គ្រាន់តែសំរាម នៅតាមមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ មានប្រមាណ១០០តោន ក្នុង១ថ្ងៃ។ ការឲ្យដឹងនេះ​ គ្រាដែលលោក បានចុះពិនិត្យការដ្ឋានសាងសង់ ឡដុតសំណល់រឹងសំរាមមួយកន្លែង ​ស្ថិត​នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ​ ក្រុងកែប​ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

បើតាមលោក នេត្រ ភក្ត្រា ឡដុតសំណល់រឹងសំរាម ចំនួន៥០ ដែលក្រសួងបរិស្ថាន បានបំពាក់ទៅដល់២១ រាជធានី-ខេត្ត ស្នើ៤៩ស្រុក បាននិងកំពុងចូលរួមដុតកម្ទេច សំណល់វេជ្ជសាស្ត្រ ពីមណ្ឌលព្យាបាលជំងឺកូវីដ -១៩ និងមណ្ឌលធ្វើចត្តាឡីស័ក ដែលជាជំនួយបន្ថែមលើ ឡដុតសំណល់វេជ្ជសាស្ត្រ ដែលមានស្រាប់នៅតាមមន្ទីរពេទ្យ និងតាមមណ្ឌលសុខ ភាពនានា នៅទូទាំងប្រទេសកម្ពុជា។

លោកថា ការគ្រប់គ្រង និងវេចខ្ចប់ សំណល់រឹងសំរាម ពីមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ -១៩ និងពីអ្នកជំងឺព្យាបាល តាមផ្ទះបានល្អប្រសើរ រួមនឹងការបាញ់អាល់កុល សម្លាប់មេរោគផងនោះ នឹងចូលរួមបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

លោក នេត្រ ភក្ត្រា បានថ្លែងដែរថា យោងតាមរបាយការណ៍ផ្តល់ ពីមន្ទីរបរិស្ថានទាំង២៥ ខេត្តរាជធានី សំណល់រឹងសំរាម ដែលបានបង្កើតឡើងនៅតាម មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ មានប្រមាណ ១០០ តោនក្នុងមួយថ្ងៃ នាពេលបច្ចុប្បន្ន តែចំនួននេះអាចមានការធ្លាក់ចុះ ដោយសារតែអាត្រាឆ្លងជំងឺកូវីដ១៩ មានការធ្លាក់ចុះ។ លោកបន្តថា នៅតាមបណ្តាខេត្តមួយចំនួនដូចជាសៀមរាប មណ្ឌលគិរី បាត់ដំបងជាដើមបានប្រើប្រាស់ឡដុតសំណល់រឹងសំរាមដែលមានបច្ចេកវិទ្យាខ្ពស់ដុតកម្ទេចសំណល់វេជ្ជសាស្ត្រ ដែលមកពីមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ និងពីមណ្ឌលចត្តាឡីស័ក។

សូមបញ្ជាក់ថា រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី-ខេត្ត (៤៩ស្រុក) ហើយការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់រឹងតាមលក្ខណបច្ចេក ទេស ដែលមានធុងដាក់សំរាមត្រឹមត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៧ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៧ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម