ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្ម ណែនាំឲ្យកសិ ករ ចិញ្ចឹមត្រីអណ្តែង និងកង្កែបរួមគ្នា ចងក្រង ជាបណ្តុំអាជីវកម្ម ឲ្យបានច្រើន
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និនេសាទ បានណែនាំដល់ប្រជាកសិករ ចិញ្ចឹមត្រី អណ្តែង និងកង្កែប ត្រូវសហការរួមគ្នា ចងក្រងទៅជាបណ្តុំអាជីវកម្ម ឲ្យបានច្រើន ដើម្បីលើកកម្ពស់ទីផ្សារផលិតកម្ម វិស័យវារីវប្បកម្មនៅកម្ពុជាឲ្យ កាន់តែប្រសើរឡើង។
ថ្លែងនៅក្នុងឱកាស បំពេញបេសកកម្ម នៅខេត្តប៉ៃលិន និងខេត្តសៀមរាប ដើម្បីពិនិត្យ និងតាមដានអំពីវឌ្ឍនភាពនៃការងារបង្កបង្កើនផល ជាពិសេសវិស័យវារីវប្បកម្ម នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្រ្តី វេង សាខុន បានមានប្រសាសន៍ថា ការដែលប្រជាកសិករ ចងក្រងទៅជាបណ្តុំអាជីវកម្មនេះ មានប្រយោជន៍ណាស់ក្នុងការ ចូលរួមគ្នាជាកម្លាំងចលករផលិត កែច្នៃ ទីផ្សារ ទទួលបានព័ត៌មាន តម្លៃបន្ថែម ទទួលបានបច្ចេកទេស បង្កើតជាសំឡេងតវ៉ា អំពីផលប្រយោជន៍ផ្សេងៗ និងរួមគ្នាដោះស្រាយបញ្ហា។ល។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរាយការណ៍ថា នៅខេត្តប៉ៃលិនមានបណ្តុំកង្កែប ចំនួន១២កន្លែង ស្មើនឹង២៧០គ្រួសារ និងមានបណ្តុំត្រី៥កន្លែង ស្មើនឹង៨៦គ្រួសារ ដែលអាចផលិតត្រីបាន១២តោន ក្នុងរយៈពេល៣ខែ ហើយរហូតមកដល់ពេលនេះ មានកន្លែងបង្កាត់ និងភ្ញាស់កូនកង្កែប ១០កន្លែង ដែលអាចផលិតបាន៣ម៉ឺនកូន។
លោកប្រធានមន្ទីរកសិកម្ម បានបន្តថា ដោយឡែកកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) បានផ្តល់លទ្ធភាព ដល់កសិករទទួលផល ចិញ្ចឹមត្រី និងកង្កែបសរុបចំនួន ៤៦៨គ្រួសារ ក្នុងនោះស្រ្តី២០២គ្រួសារ ដោយរៀបចំចងក្រង ជាក្រុមបណ្តុំអាជីវកម្មត្រី និងកង្កែប ចំនួន១៧ បណ្តុំ។ លោកបានបន្តទៀតថា មានកសិករចំនួន៥គ្រួសារ កំពុងដំណើរការចិញ្ចឹមបង្កង ជាលក្ខណៈគ្រួសារ ដែលពីមុនៗមក មិនធ្លាប់មានឡើយ នៅក្នុងខេត្តប៉ៃលិន។
លោករដ្ឋមន្ត្រី បានណែនាំឲ្យមន្ទីរ ក៏ដូចជាមន្រ្តីជំនាញរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវខិតខំពុះពារគ្រប់បែបយ៉ាង ចុះមកជួយ ជំរុញការចិញ្ចឹមត្រី និងកង្កែប ដាំបន្លែ ចិញ្ចឹមសត្វ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មស្បៀង តាមរយ:ការបង្កើនផលិតភាពផលិត ក្លាយវិបត្តិទៅ ជាឱកាសមាសដើម្បីពង្រីក និងពង្រឹងសមត្ថភាព ចិញ្ចឹមគ្រួសារតាមគ្រប់រូបភាព។
ជាមួយគ្នានេះដែរ ត្រូវធ្វើការតាមដាន នូវរាល់សកម្មភាពរបស់វារីវប្បករ ដែលនឹងយកកូនត្រី និងកូនកង្កែបទៅចិញ្ចឹមថ្មី ធ្វើយ៉ាងណាឲ្យអាជីពនេះ រីកដុះដាលល្អ និងទទួលបានផល ជាបន្តបន្ទាប់។
លើសពីនេះទៀត មន្រ្តីជំនាញរដ្ឋបាលជលផល ត្រូវបន្តចុះជួយផ្សព្វផ្សាយបណ្តុះ បណ្តាលបន្ថែមលើការងារបច្ចេកទេសចិញ្ចឹម បង្កាត់ ភ្ញាស់កូន វិធីលាយផ្សំចំណី ការថែទាំ និងប្រសិទ្ធភាពសេដ្ឋកិច្ច ហើយត្រូវបង្កើន សកម្មភាព ចុះចែកកូនត្រី កូនកង្កែប និងតង់ចិញ្ចឹម ដល់គ្រួសារដែលចង់ពង្រីកអាជីវកម្មបន្ថែម និងអ្នកដែលចង់ចាប់ផ្តើមចិញ្ចឹម ហើយណែនាំគាត់វចងក្រង បណ្តុំអាជីវកម្មព្រោះវាមានប្រយោជន៍ ក្នុងការចូលរួមគ្នាជាកម្លាំងចលករផលិត កែច្នៃ ទីផ្សារ ទទួលបានព័ត៌មាន តម្លៃបន្ថែម ទទួលបានបច្ចេកទេស បង្កើតជាសំឡេងតវ៉ាអំពីផលប្រយោជន៍ផ្សេងៗ និងរួមគ្នាដោះស្រាយបញ្ហា។ល។
សម្រាប់ការបំពេញ បេសកកម្មនៅខេត្តប៉ៃលិននេះ លោករដ្ឋមន្ត្រី ក៏បានផ្តល់ជួនកសិករចិញ្ចឹមត្រី អណ្តែង ៣៥គ្រួសារដោយ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ក្បាល ចំណី១០០គ.ក្រ និងតង់១។ ចំណែកកសិករចិញ្ចឹមកង្កែប ២៣គ្រួសារ ដោយគ្រួសារនីមួយៗទទួលបាន កូនកង្កែប៤០០ក្បាល ចំណី១០០គ.ក្រ និងតង់១ និងថ្នាំវីតាម៉ីន ៣កញ្ចប់ និងកសិករផលិតកូនត្រី ពូជចំនួន១ គ្រួសារផងដែរ។
សូមជម្រាបជូនថា គិតមកដល់ថ្ងៃនេះ លោករដ្ឋមន្ត្រី បានអញ្ជើញ ចុះមកចែកកូនត្រី កូនកង្កែប និងសម្ភារចិញ្ចឹម បានចំនួន៧ខេត្ត រួមមាន៖ ខេត្តមណ្ឌលគីរី កំពង់ស្ពឺ កំពត ស្វាយរៀង ឧត្តរមានជ័យ ព្រះវិហារ និងខេត្តប៉ៃលិន ក្នុងចំណោមខេត្ត គោលដៅចំនួន១១ មណ្ឌលគីរី រតនគីរី កំពង់ស្ពឺ កំពត ស្វាយរៀង ប៉ៃលិន ត្បូងឃ្មុំ កណ្តាល ព្រះសីហនុ ឧត្តរមានជ័យ និងព្រះវិហារ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់