ព័ត៌មានជាតិ
អគារមន្ទីរពេទ្យថ្មីបំពាក់ដោយបច្ចេកវិទ្យាទំនើប នៅកោះធំនឹងចាប់ផ្ដើមសាងសង់នៅខែតុលា
អគារមន្ទីរពេទ្យថ្មីបំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានស្តង់ដារលំដាប់ខ្ពស់ចុងក្រោយបង្អស់នៅស្រុកកោះធំ ខេត្តកណ្តាល គ្រោងនឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីផ្តល់សេវាថែទាំសុខភាព និងព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

ថ្លែងក្នុងឱកាសដឹកនាំក្រុមការងារទៅទទួលសម្ភារបរិក្ខារវេជ្ជសាស្ត្រពីសប្បុរសជន ដើម្បីប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកកោះធំ និងមណ្ឌលសុខភាពនានាក្នុងស្រុកកោះធំ នៅមន្ទីរពេទ្យស្រុកកោះធំ ខេត្តកណ្តាល លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងារថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ បានមានប្រសាសន៍ថារចនាសម្ព័ន្ធអគារថ្មីនៃមន្ទីរពេទ្យបង្អែកស្រុកកោះធំ គ្រោងនឹងបើកការដ្ឋានក្នុងខែតុលា ឆ្នាំ២០២១ខាងមុខនេះដោយ សាងសង់នៅលើទីតាំងចាស់ហើយការសាងសង់មានរយៈពេល១២ខែ គ្រោងនឹងបញ្ចប់ការនៅឆ្នាំចុងឆ្នាំ២០២២។

លោក ទេសរដ្ឋមន្ត្រីបានបន្តថាការសាងសង់អគារថ្មីនៃមន្ទីរពេទ្យបង្អែកស្រុកកោះធំនេះមានគ្រែអ្នកជំងឺ ចំនួន១៥០ បំពាក់នូវសម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ និងត្រូវដំឡើងជាមន្ទីរពេទ្យ ដែលមានស្តង់ដារលំដាប់ខ្ពស់ចុងក្រោយបង្អស់ នាពេលអនាគត ដើម្បីផ្តល់សេវាថែទាំសុខភាពឱ្យកាន់តែប្រសើរឡើងសម្រាប់បងប្អូន ប្រជាពលរដ្ឋក្នុងស្រុកកោះធំក្នុងផ្នែកសុខាភិបាល ក្រោមការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ទីរពេទ្យកាល់ម៉ែតផងដែរ។

លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថាក្រៅពីនេះការសាងសង់អគារមន្ទីរពេទ្យថ្មីនេះគឺដើម្បីផ្តល់សេវាថែទាំសុខភាព និងព្យាបាលអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ សមរម្យ គុណភាពល្អ និងឆាប់រហ័សជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះធំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុក និងតំបន់ដែលនៅជិតស្រុកកោះធំឱ្យទទួលបានទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្លាំងឡើងក្នុងការទទួលសេវាសុខភាពពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕
អត្ថបទៈ សំអឿន

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល