Connect with us

ព័ត៌មានជាតិ

បិទវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិពី “សុវត្ថិភាពចរាចរណ៍”

បានផុស

នៅ

នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង បាន​ចូលរួមកម្មវិធី​បិទវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិស្តីពី “សុវត្ថិភាពចរាចរណ៍ (មូលដ្ឋានគ្រឹះ)” និងការសរសេរគម្រោងផែនការសកម្មភាព តាមរយៈប្រព័ន្ធអនឡាញ Zoom ចាប់ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កម្មវិធី​បិទ​វគ្គ ក៏​មាន​តំណាងគ្រូឧទ្ទេស សាស្ត្រាចារ្យ បណ្ឌិត Ray Shuey APM ប្រធានប្រឹក្សា​ភិបាល និងជានាយកមូលនិធិសុវត្ថិភាពអន្តរជាតិ ការិយាល័យថ្នាក់កណ្តាលប្រចាំរដ្ឋវិកតូរី (Victoria) និងសហការីនៅប្រទេសអូស្រ្តាលី (Australia)។ ជាមួយ​គ្នា​នេះ ក៏មានការចូលរួមពីវាគ្មិនលោក មាស ចាន់ឌី អ្នកជំនាញផ្នែកតម្រង់ទិសឥរិយាបថ ប្រចាំអង្គការខែមសហ្វ លោក គង់ សុវណ្ណ អ្នកជំនាញសុខភាពសាធារណៈ និងជាស្ថាបនិករបស់អង្គការខែមសេហ្វនៅកម្ពុជា (Cambodia) រួមទាំងក្រុមការងារស.ស.យ.ក. និង​មន្ត្រីនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ និងសមាជិកក្រុមការងារអ្នកស្ម័គ្រចិត្ត អង្គការខេមសេហ្វ។

ក្នុងឱកាសនេះ ក៏មានការធ្វើបទបង្ហាញអំពីគម្រោងសកម្មភាពកិច្ចការដែលតម្រូវពីវគ្គបណ្តុះបណ្តាល និងលទ្ធផលពិស្ដារ នៃការអនុវត្តផែនការសុវត្ថិភាពចរាចរណ៍ របស់ក្រុមសិក្ខាកាមចំនួន​ ៩ក្រុម ដើម្បីបញ្ចប់វគ្គផងដែរ។ ជាចុងក្រោយ មានការ​ផ្តល់​បណ្ណថ្លែងអំណរគុណដល់គ្រូឧទ្ទេស វាគ្មិន និងវិញ្ញាបនបត្រដល់សិក្ខាកាមគ្រប់រូប ដែលបានបញ្ចប់វគ្គដោយជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

សត្វផ្សោត
ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជលផលខេត្តកំពត សង្គ្រោះសត្វផ្សោតសមុទ្រកម្រ៣ក្បាលឲ្យចូលតំបន់ទឹកជ្រៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​លោ ស៊ី ជីនពីង ទៅ​ដល់រដ្ឋធានី​ហាណូយ​សម្រាប់​ទស្សនកិច្ច​២ថ្ងៃ​​ ១៤-​១៥មេសា​

Sokha Hotels

ព័ត៌មានពេញនិយម