ព័ត៌មានជាតិ
សមត្ថកិច្ចកំពុងស្រាវជ្រាវ រកអ្នកផ្សព្វផ្សាយ ព័ត៌មានមិនពិត ថា មានករណីជួបគ្នា រវាងសម្តេច ស ខេង និងទណ្ឌិតសម រង្ស៊ី
លោកសន្តិបណ្ឌិត ខៀវ សុភ័គ នាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹង កាលពីល្ងាចថ្ងៃអាទិត្យ ទី២៩ ខែសីហាថា សមត្ថកិច្ចកំពុងតែ ធ្វើការស្រាវជ្រាវ លើអ្នកដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតដែលថា មានករណីជួបគ្នារវាងសម្ដេចក្រឡាហោម ស ខេង ជាមួយទណ្ឌិត សម រង្ស៊ី នៅប្រទេសបារាំង ដើម្បីបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយ។
លោកសន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ថា «ព័ត៌មាននេះ ជាព័ត៌មាន ដែលជនល្មើសបានបំផុស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ហើយវាជាព័ត៌មានមិនពិត សូមទាត់ចោលទាំងស្រុងចំពោះព័ត៌មាននេះ ហើយសូមបញ្ជាក់ថា សមត្ថកិច្ចរបស់យើង កំពុងតែដំណើរការស្រាវជ្រាវ ចាប់ខ្លួនជនល្មើស ដើម្បីផ្ដន្ទាទោសតាមច្បាប់ ក្នុងនោះមានទាំងអ្នកស៊ែរផង»។

បើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ «អ្នកស៊ែរនេះ មានអ្នកស៊ែរខ្លះ ស៊ែរដោយចេតនា អ្នកខ្លះស៊ែរដោយបញ្ហាអ្វីមួយ ប៉ុន្តែឲ្យតែមានធាតុផ្សំ ជាបទល្មើស វាអាស្រ័យទៅលើតុលាការ ដែលជាអ្នកវិនិច្ឆ័យ»។
ជាមួយគ្នានេះ លោកសន្តិបណ្ឌិត ខៀវ សុភ័គ បានអំពាវនាវឲ្យសាធារណជនទាំងអស់ កុំយកចិត្តទុកដាក់ចំពោះព័ត៌មាននេះ ពីព្រោះវាជាព័ត៌មានមិនពិត ជាពិសេសសម្រាប់បងប្អូន ដែលគាំទ្របណ្ដាញសង្គមហ្វេសប៊ុកទាំងអស់កុំចាប់អារម្មណ៍ ហើយកុំស៊ែរព័ត៌មាននេះ ពីព្រោះវាអាចមានទោសដល់ខ្លួន។
គួររំលឹកកថា ថ្មីៗនេះមានបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ដែលគេដឹងថា ជាក្រុមអ្នកគាំទ្រទណ្ឌិតសម រង្ស៊ី និងក្រុម ប្រឆាំងផ្កាប់មុខ ដែលកំពុងនិរទេសខ្លួននៅបរទេស បានផ្សព្វផ្សាយព័ត៌មានមិនពិតមួយថា មានជំនួបរវាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយទណ្ឌិត សម រង្ស៊ី នៅឯប្រទេសបារាំង ខណៈដែលសម្ដេចក្រឡាហោម ស ខេង មានវត្តមាននៅទីនោះ ដោយជំនួបនោះសម្ដេចក្រឡាហោម ស ខេង និងទណ្ឌិត សម រង្ស៊ី បានសម្រេចបង្កើតរដ្ឋាភិបាលបណ្ដោះ អាសន្នមួយ៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី