Connect with us

ព័ត៌មានជាតិ

ប្រពន្ធប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនប្ដី បន្ទាប់ពីដុតផ្ទះខ្លួនឯងខ្ទេច​

បានផុស

នៅ

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង២១និង៣០នាទី កន្លងទៅ កម្លាំង​សមត្ថកិច្ចបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ល្មើស​ជាក់ស្តែង លើ​ករណី​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​ដុត​ផ្ទះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់ ឲ្យ​ដឹងថា ដោយបាន​ទទួល​បណ្តឹង​ផ្ទាល់មាត់ពី​ឈ្មោះ ញ៉ គា ភេទ​ស្រី អាយុ៣៩​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ​ទី​លំនៅ​ភូមិ​អូរ​បេង ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ បាន​ប្តឹង​ឈ្មោះ បូ សុ​ផា (​ជា​ប្តី​)​អាយុ៤០​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ​(​ជា​មនុស្ស​ប្រើប្រាស់​ថ្នាំញៀន ធ្លាប់​យកទៅ​មណ្ឌល​កែប្រែ​បន្សាប​ថ្នាំញៀន០៣​លើក​) បាន​បោក​បំផ្លាញ​ចាន ឆ្នាំង​និង​ដុត​ផ្ទះ បណ្តាលឱ្យ​ខូចខាត​ផ្ទះ ០១​ខ្នង ទំហំ ៦​ម​x១២​ម សណ្តែកសៀង ០២​តោន ប្រាក់រៀល ៥​លាន​រៀល សម្ភារៈ​ផ្សេងៗ និង​ទ្រព្យសម្បត្តិ​មួយចំនួនទៀត ។

លោក​អភិបាលស្រុក​បន្តថា ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម លោក​អធិការនគរបាល ស្រុក​ស្ទឹងត្រង់ បាន​ចាត់​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​មេសជ្រៃ បើក​កិច្ចប្រតិបត្តិការ​បន្ទាន់ និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ តាម​បញ្ជាលោក តូច ​ឧ​ត្ត​ម ព្រះរាជអាជ្ញារង នៃ​សាលាដំបូង​ខេត្តកំពង់ចាម ហើយ​បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ ដើម្បីសាកសួរ​និង​ចងក្រង​សំណុំរឿង​តាម​និតិ​វិធី ។​

តាមការស្រង់ចម្លើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន​បាន​ខឹង​ជាមួយ​ប្រពន្ធ ដោយ​សុំ​ប្រាក់ ប្រាំ​ម៉ឺន​រៀលមិនបាន ខ្លួន​បាន​បោក​ចាន ឆ្នាំង​បែក​អស់​ជាច្រើន និង​បាន​បញ្ឆេះ​ភ្លើងចង្ក្រាន​ហ្គាស ដាំទឹក​ឆុង​មី នៅលើផ្ទះ​ហើយ​បណ្តាលឱ្យ​ឆាបឆេះ​ផ្ទះ​តែម្តង៕

អត្ថបទ៖ ហុង ម៉េងហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម