ព័ត៌មានជាតិ
រដ្ឋមន្រ្តី៖ ប្រទេសខ្លះសិក្សា ៣ ទៅ ៥ ឆ្នាំ ទើបព្រមព្រៀងផ្តល់ជំនួយសាងសង់ផ្លូវនៅកម្ពុជា
ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា កម្ពុជាទទួលជំនួយពី្គ្រប់ប្រទេសទាំងអស់ មិនថាប្រទេសណាជាពិសេសនោះទេ បើផ្តល់លក្ខខណ្ឌល្អ ឆ្លើយតបទាន់ពេលវេលា។
ប្រទេសមួយចំនួនផ្តល់នីតិវិធីងាយស្រួល ប្រទេសខ្លះនីតីវិធីស្មុគស្មាញត្រូវការសិក្សាច្រើនឆ្នាំ ខ្លះ ៣ ឆ្នាំ រហូតដល់ ៥ ឆ្នាំក៏មាន។
លោករដ្ឋមន្រ្តីបញ្ជាក់ថា បើផ្តល់លក្ខខណ្ឌងាយស្រួល ឆ្លើយតបទាន់ពេលវេលា ចំណូលពីការកសាងផ្លូវនិងស្ពាន នាំសេដ្ឋកិច្ចរីកចម្រើនលឿន។
លោករដ្ឋមន្រ្តីលើកឡើងថា ប្រទេសរីកចម្រើនត្រូវតែមានប្រព័ន្ធដឹកជញ្ជូនល្អ តែបើចាយពេលសិក្សានីតីវិធីយូរពេក វាខាតច្រើនណាស់ទាំងពេលវេលា និងប្រយោជន៍សេដ្ឋកិច្ចជាតិ។
“បើសាងសង់ផ្លូវមួយខ្សែ ឆ្លងកាត់សិក្សាលក្ខខណ្ឌនីតីវិធីរាប់ឆ្នាំ ខាតពេលរង់ចាំបើកការដ្ឋាន រហូតដល់ដំណើរការសាងសង់រួច ចឹងទេវាប៉ះពាល់យ៉ាងធំធេងពីចំណូលសេដ្ឋកិច្ចពីការដឹកជញ្ជូន”។
កម្ពុជាបានទទួលជំនួញនិងកម្ចីពីប្រទេសជាច្រើនមាន ចិន ជប៉ុន កូរ៉េ ថៃ វៀតណាម ដែលបានផ្តល់ជំនួយ និងកម្ចីសម្រាប់យកទៅអភិវឌ្ឍដល់ហេដ្ឋារចនាសម្ពន្ធទូទាំងប្រទេស។ កន្លងទៅរដ្ឋាភិបាលចិនបានផ្តល់កម្ចីក៏ដូចជាជំនួយដែលភ្ជាប់លក្ខខណ្ឌងាយស្រួល និងកម្ចីឆាប់រហស័ស ហើយចិនជាប្រទេសនាំមុខគេលើការផ្តល់ជំនួយក្នុងការស្ថាបនាផ្លូវថ្នល់និងស្ពានរាប់ពាន់គីឡូម៉ែត្រនៅប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីបានលើកពីស្តង់ដារនៃការស្ថាបនាផ្លូវក្នុងប្រទេសកម្ពុជា ខុសៗគ្នាអាស្រ័យលើស្ថានភាពប្រើប្រាស់ និងកញ្ចប់ថវិកាដែលមាន ពីព្រោះថាបើចាយថវិកាច្រើនលើផ្លូវមិនសូវមានសកម្មភាពប្រើប្រាស់ វាមិនសូវចំណេញ ខាតថវិកាជាតិច្រើន។
លោករដ្ឋមន្រ្តីបានលើកពីអាយុកាលផ្លូវ ដែលកំពុងស្ថាបនានៅប្រទេសកម្ពុជាមានដូចជា ផ្លូវក្រាលក្រួសក្រហម អាយុកាលប្រើប្រាស់មួយឆ្នាំ, ផ្លូវ DBST អាយុកាលពី ៥ ទៅ ៧ ឆ្នាំ, ផ្លូវ AC អាយុកាលពី ១០ ទៅ ១២ ឆ្នាំ និងផ្លូវបេតុងអាយុកាលប្រើប្រាស់បាន ១៥ ឆ្នាំ។ កន្លងទៅការដឹកលើសទម្ងន់បានធ្វើឲ្យហេដ្ឋារចនាសម្ពន្ធមួយចំនួនខូចមុនអាយុកាល ដែលរដ្ឋាភិបាលត្រូវការចាយថវិកាជាតិរាប់លានដុល្លារក្នុងការជួសជុលជារៀងរាល់ឆ្នាំ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍២០ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី