ព័ត៌មានជាតិ
ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ពាក់ព័ន្ធគ្រឿងញៀន
ជនសង្ស័យប្រុសស្រីចំនួន០៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង ចុះបង្ក្រាបខណៈកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន។
កាលពីវេលាម៉ោង០៣និង៣០នាទី ទាបភ្លឺថ្ងៃ៣០ខែសីហា ឆ្នាំ២០២១កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានចុះបង្ក្រាបករណីរក្សារទុក ផ្តល់ទីតាំង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្ទះលេខ93B ក្រុម33 ភូមិ06 សង្កាត់បឹងកេងកងទី03 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន05នាក់ ស្រី01នាក់។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី1. ឈ្មោះ សួស សំរិទ្ធ ភេទប្រុស អាយុ28ឆ្នាំ (ផ្តល់ទីតាំង)។ ទី2. ឈ្មោះ សួន រក្សា ភេទប្រុស អាយុ25ឆ្នាំ (រក្សារទុក )ទី3. ឈ្មោះ សុផល សម្បត្តិ ភេទប្រុសអាយុ30ឆ្នាំ (ប្រើប្រាស់) ទី4ឈ្មោះ ហុង ណូឡែន ភេទប្រុស អាយុ27ឆ្នាំ (ប្រើប្រាស់) និង5.ឈ្មោះ វ៉ាន់ ស្រីនា ភេទស្រី អាយុ29ឆ្នាំ (ប្រើប្រាស់) ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនមាន ម្សៅសថ្លា សង្ស័យជាគ្រឿងញៀន០១កញ្ចប់បំពង់ទុយោសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន02 និងដបទឹកថ្នាំសង្ស័យជាគ្រឿងញៀនចំនួនមួយដប។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើឃាត់ខ្លួននៅអធិការដើម្បីសាកសួរនិងស្រាវជ្រាវបន្តចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ