ព័ត៌មានជាតិ
ស្តារប្រឡាយមេរំដោះទឹកសំអុយ រវាងព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ
រដ្ឋបាលរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់ជួយដោះស្រាយរាល់បញ្ហាជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងរាជធានីភ្នំពេញ។ រឿងធំជាងគេ គឺបញ្ហាទឹកលិច ពីព្រោះថា រដូវនេះ ជារដូវវស្សា តែងមានភ្លៀងធ្លាក់។ បញ្ហានេះភាគច្រើនបង្កឡើង ដោយសារតែបងប្អូនប្រជាពលរដ្ឋមួយចំនួនបានលួចសាងសង់លំនៅឋានរំលោភលើផ្ទៃប្រឡាយបង្ហូរទឹកដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។
ដោយមានការគិតគូខ្លាំងអំពីបញ្ហាទឹកលិចនេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ តំណាងលោក ហែម ដារិទ្ធ អភិបាល នៃ គណអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយសហការជាមួយអាជ្ញាធរខណ្ឌសែនសុខ បានដាក់គ្រឿងចក្រ អាអិច ( អេស្កាវទ័រ ) ដែលមានសាឡង់ខាងក្រោមបណ្តែតទឹក កាយស្តារប្រឡាយនៅចំណុចភូមិប៉ប្រកខាងជើង សង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ព្រំប្រទល់ជាមួយភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យដឹងថា ប្រឡាយដែលអាជ្ញាធរខណ្ឌពោធិ៍សែនជ័យសហការជាមួយអាជ្ញាធរខណ្ឌសែនសុខ កំពុងដាក់គ្រឿងចក្រកាយភក់ស្តារនេះ បើតាមគម្រោងប្រវែង ១៥០០ម៉ែត្រ និង ទទឹង ៤ម៉ែត្រ ប៉ុន្តែបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបានលួចសាងសង់ផ្ទះរំលោភទៅលើជាយប្រឡាយទាំងសងខាងដែលធ្វើឲ្យផ្ទៃប្រឡាយទាំងមូលមានសភាពតូច។ ដូច្នេះនៅពេលភ្លៀងធ្លាក់មកម្តងៗ ចរន្តទឹកហូរមិនទាន់នោះទេ ទើបធ្វើឲ្យជន់លិចជារឿយៗ ។

លោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ ប្រាប់បន្តឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាល រាជធានីភ្នំពេញ ក៏ដូចជា លោក ហែម ដារិទ្ធ អភិបាល នៃ គណអភិបាលខណ្ឌពោធិ៍សែនជ័យ ខិតខំការស្តារផ្ទៃប្រឡាយមួយនេះ សម្រេចបានប្រមាណ ៧០ភាគរយ ទៅលើគម្រោងប្រវែង ១៥០០ម៉ែត្រ និង ទទឹង ៤ម៉ែត្រ ។ ការស្តារប្រឡាយនេះ ចំណុចខ្លះ ត្រូវប្រើកម្លាំងពលកម្មមនុស្សចុះទៅក្នុងទឹកស្អុយផ្ទាល់តែម្តង ដើម្បីបារសំរាម ថង់ប្លាស្ទិច ចាន ឬ ប្រអប់ស្ងោរ និង ពូកចាស់មួយដែលនៅបាំងមុខទឹក។

លោកស្រី ទៀប វណ្ណរឿង ចៅសង្កាត់កាកាបទី១ រៀបរាប់ឲ្យដឹងថា នៅក្នុងមូលដ្ឋានសង្កាត់របស់លោកស្រី គឺមិនទាន់មានប្រព័ន្ធលូបង្ហូរទឹកឲ្យបានសមរម្យនោះទេ គឺមានតែប្រឡាយទឹកនេះហើយសម្រាប់បង្ហូររំដោះទឹកនារដូវវស្សា។ ប៉ុន្តែផ្ទៃប្រឡាយមួយចំណែកត្រូវពលរដ្ឋខ្លះលួចធ្វើផ្ទះបាំងមុខទឹក ដែលនាំឲ្យប៉ះពាល់ខ្លាំងនូវចរន្តទឹកហូរ ។ បើតាមពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋដែលមានផ្ទះរស់នៅលើផ្ទៃប្រឡាយសាធារណៈខុសច្បាប់ ប្រមាណ ១៤២ខ្នងផ្ទះ ដោយពួកគាត់មករស់នៅទីនេះខ្លះតាំងពីឆ្នាំ១៩៩២ និងខ្លះទៀត ក្នុងឆ្នាំ១៩៩៨ មកម្ល៉េះ។ ជាមួយគ្នានេះលោកស្រីចៅសង្កាត់កាកាបទី១ សូមសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាល រាជធានីភ្នំពេញ មេត្តាជួយអភិវឌ្ឍន៍ កសាងផ្លូវបេតុង ១ ខ្សែ ស្របជាមួយផ្លូវរថភ្លើង និងជាពិសេស សូមជួយដាក់ប្រព័ន្ធលូប្រអប់មេ ដើម្បីរំដោះទឹកចេញឲ្យទាន់ពេលវេលា ពីព្រោះថា នៅក្នុងភូមិសាស្ត្រសង្កាត់កាកាបទី១ គឺមានតែភូមិប៉ប្រកខាងជើងនេះ ដែលរងផលប៉ះពាល់ខ្លាំង ជាងគេ គឺបញ្ហាទឹកនេះហើយ។

ទោះបីយ៉ាងណាក្តី អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់អោយដឹងថា ការស្តារប្រឡាយនេះនៅតំបន់ខាងមូលដ្ឋានរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ គឺការកាយស្តារបានល្អប្រសើរច្រើនហើយ ដោយឡែកនៅតែខាងមូលដ្ឋានខណ្ឌសែនសុខឯណោះទេ នៅមិនទាន់បានល្អ នៅឡើយ ដោយសារកំពុងមានដីល្បាប់ និងមានដើមស្មៅ ដើមកំប្លោកដុះក្រាស់ៗ ដែលធ្វើឲ្យប៉ះពាល់ខ្លាំងទៅដល់ផ្លូវទឹកមិនហូរបានលឿន ៕
អត្ថបទ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ