ព័ត៌មានជាតិ
ក្រសួងគ្រោងកំណត់គន្លងផ្លូវលឿន មិនអនុញ្ញាតឱ្យរថយន្តដឹកជញ្ជូនបើកបំពាន
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ផាកពិន័យទៅលើរថយន្តធុនធ្ងន់ ដែលបើកបំពានគន្លងផ្លូវលឿនក្នុងពេលធ្វើដំណើរ។

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ច្បាប់បានចែងច្បាស់ណាស់ ថាការធ្វើដំណើរនៅតាមដងផ្លូវត្រូវប្រកាន់ស្ដាំ លើកលែងតែការវ៉ាជែង។
លោកថ្លែងថា “មានរថយន្តដឹកទំងន់ធ្ងន់ៗ ផ្លូវ២គន្លងទៅ ២ គន្លងមក មិននបើកខាងស្ដាំទេ គាត់នៅខាងឆ្វេង ដូច្នេះធ្វើឱ្យអ្នកចង់វ៉ាជែងមិនកើត សុខចិត្តវ៉ាជែងខាងស្ដាំ ដូច្នេះត្រូវតែគោរពច្បាប់ គឺប្រកាន់ស្ដាំ យើងបើកយឺតត្រូវនៅខាងស្ដាំ ទុកឱ្យគេបើកតាមល្បឿនកំណត់បើកនៅខាងឆ្វេង ជាពិសេសឡានធំត្រូវតែបើកខាងស្ដាំកុំបើកនៅខាងឆ្វេង”។

លោករដ្ឋមន្ត្រីថ្លែងថា ក្រសួងសាធារណការកំពុងតែរៀបចំច្បាប់ធ្វើវិសោធនកម្ម នឹងមានការផាកពិន័យចំ ពោះរថយន្តធុនធ្ងន់ ដែលបើកយឺត ហើយបើកនៅគន្លងខាងឆ្វេង ដើម្បីកុំឱ្យស្ទះ ដោយសារការបើកយឺតៗ នៅខាងឆ្វេង៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់