ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក បិទខ្ទប់ផ្លូវ៣៣៦ យកសំណាកអាជីវករ ផ្សារដើមគរ ជាង២០០នាក់
កំណាត់ផ្លូវ៣៣៦ ជាកំណាត់ផ្លូវមួយ នៅខាងជើងជាប់នឹងផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌ ទួលគោក ជាផ្លូវមួយ ដែលអាជីវករលក់ដូរ បន្ថែ ត្រីសាច់ ពិសេសនៅពេលព្រឹកព្រលឹម។ កំណាត់ផ្លូវនេះ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក សហការជាមួយគណៈកម្មការផ្សារដើមគរ និងក្រុមគ្រូពេទ្យ ចុះបិទខ្ទប់ ដើម្បីពិនិត្យយកសំណាកកូវីដ-១៩ពីអាជីវករ ក្រោយពីមានអ្នកវិជ្ជមាន ប្រភេទថ្មីដែលតាDelta រស់នៅក្នុងសង្កាត់ បឹងសាឡាង ចូលមកទិញបន្លែត្រីសាច់ នៅក្នុងផ្សារលើផ្លូវ៣៣៦នេះ។
លោកគៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែសីហានេះថា អាជ្ញាធរខណ្ឌទួលគោក សហការជាមួយគណៈកម្មការផ្សារដើមគរ និងក្រុមគ្រូពេទ្យ បានសម្រេចបិទកំណាត់ផ្លូវ លេខ៣៣៦ ជាប់ផ្សារដើមគរ នៅព្រឹកថ្ងៃទី៣០ ខែសីហានេះ ដើម្បីយកសំណាកអាជីវករអ្នកលក់បន្លែត្រីសាច់ នៅលើកំណាត់ផ្លូវនេះ។
លោកបញ្ជាក់ថា អាជីវករដែលត្រូវយកសំណាក មានប្រមាណ ជាង២០០នាក់ ហើយមូលហេតុដែលឈានទៅដល់ការបិទផ្លូវខាងលើ ដើម្បីយកសំណាក់អាជីវករ ទាំងជាង២០០នាក់នេះ គឺដោយសារតែខាងក្រុមគ្រូពេទ្យ បញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ ប្រភេទថ្មីដែលតា Delta រស់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួល គោក ចូលមកទិញបន្លែត្រីសាច់នៅក្នុងផ្សារនេះ ដោយហេតុនេះហើយ ទើបក្រុមគ្រូពេទ្យ សម្រេចចិត្តក្នុងការបិទផ្លូវ៣៣៦ ដើម្បីយកសំណាករកកូវីដ-១៩ ប្រភេទថ្មីដែលតា ទៅលើអាជីវករ ជាង២០០នាក់នេះ។
លោកគៀង ចក់ បានបញ្ជាក់ថា មកដល់ម៉ោងជាង១០ព្រឹកនេះ មិនទាន់រកឃើញ-១៩ ទៅលើអាជីវករនៅឡើយទេ។ ចំណែកផ្សារដើមគរទាំងមូល នៅតែបើកដំណើរការជាធម្មតា ពោលគឺគ្រាន់តែបិទផ្លូវ៣៣៦នេះ ធ្វើជាទីតាំងដើម្បីពិនិត្យយកសំណាក ពីអាជីវករតែប៉ុណ្ណោះ៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://www.kampucheathmey.com/wp-content/uploads/2021/08/image-82.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/image-83.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/image-84.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/image-85.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត