Connect with us

ព័ត៌មានជាតិ

ផ្លូវជាតិ​ទូទាំងប្រទេស នឹង​កែសម្រួល​​កំណត់​​ល្បឿន​បើក​បរ​ឡើងវិញ

បានផុស

នៅ

ការ​កំណត់​ល្បឿន​បើកបរ​លើ​ផ្លូវ​ជាតិ​ទូទាំងប្រទេស នឹង​ត្រូវ​ធ្វើ​វិសោធនកម្ម​ថ្មី​ ដើម្បី​កែសម្រួល​ឲ្យ​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង។

ការ​ធ្វើ​វិសោធនកម្ម​នេះ ដោយសារ​ស្ថានភាព​ផ្លូវ​ជាតិ​មួយ​ចំនួន បាន​កំណត់​ល្បឿន​បើកបរ​ ដែល​មិន​សមស្រប​តាម​ស្ថានភាព​ចរាចរណ៍​ និង​ភូមិសាស្រ្ត​តំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បាន​ឆ្លើយតប​ការ​សាកសួរ​របស់​បង​ប្អូន​តាម​បណ្ដាញ​សង្គម​ថា ការ​កំណត់​ល្បឿន​បើកបរ​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន​ឃើញ​ថា​ ការ​កំណត់​ល្បឿន​អតិបរមា​កន្លង​មក​ មិន​សមស្រប​នឹង​លំហូរ​ចរាចរណ៍ ​ប៉ះពាល់​ដល់​ការ​ដឹកជញ្ជូន​ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

ក្រសួងសាធារណការ​និង​ដឹក​ជញ្ជូន​ នឹង​​រៀបចំ​វិសោធនកម្ម​ រួម​ទាំង​ការ​ជជែក​លើ​​ការកំណត់​ល្បឿនបើកបរ​លើផ្លូវ​ជាតិ​មួយ​ចំនួន ដើម្បី​ដាក់ឆ្លងកែ​សម្រួលជា​ថ្មី។

បើតាម​លោក​ទេសរដ្ឋមន្រ្តី​ ្ក្រុមការងារ​បច្ចេកទេស​នឹង​ធ្វើ​ការ​​ចុះ​សិក្សា​លើ​ការ​កំណត់ល្បឿនបើកបរលើ​ផ្លូវជាតិ​ទូទាំងប្រទេសឡើង​វិញ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ឲ្យ​បាន​ឆាប់​រហ័ស តាម​ស្ថានភាព​ប្រើប្រាស់​ជាក់ស្តែង។

កន្លងទៅ​តែងតែ​មានការ​រិះ​គន់​លើការកំណត់ល្បឿនបើកបរ​តាម​ដង​ផ្លូវ​ជាតិ​មួយ​ចំនួន ដែល​មិន​សមស្រប​តាម​ភូមិសាស្រ្ត​តំបន់។

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​កំណត់​ល្បឿន​សម្រាប់​យានជំនិះ​បាន​ចែង​ថា​ ៖

១-​អ្នកបើកបរ​ត្រូវ​ប្រើប្រាស់​ល្បឿន​ស្រប​តាម​ស្លាក​សញ្ញា​កំណត់​ល្បឿន​អតិបរមា​នៅ​តាម​ដងផ្លូវ​
២-​នៅ​កន្លែង​ដែល​ពុំ​មាន​ស្លាក​សញ្ញា​កំណត់​ល្បឿន​ អ្នកបើកបរ​ត្រូវ​ប្រើប្រាស់​ល្បឿន​អតិបរមា​ដូច​​ខាងក្រោម​៖

​ក​-​នៅ​ក្នុង​ទីប្រជុំជន​ល្បឿន​អតិបរមា​ត្រូវ​កំណត់​ត្រឹម​ត្រូវ៖​

-៣០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ សម្រាប់ទោ​ចក្រយានយន្ត​ ទោចក្រយានយន្ត​សណ្តោង​រ៉ឺ​ម៉ក​ ត្រីចក្រយានយន្ត​ ត្រាក់ទ័រ​ យានយន្ត​កសិកម្ម​ និង​សម្រាប់​យាន​យ​ន្តុ​បក​រណ៍​ដែល​មាន​ល្បឿន​អតិបរមា​ត្រឹម​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ។​
-៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ សម្រាប់​រថយន្ត​គ្រប់​ប្រភេទ​ និង​សម្រាប់​យាន​យ​ន្តុ​បក​រណ៍​ដែល​មាន​ល្បឿន​អតិបរមា​លើស​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ។​

​ខ​-​នៅ​ក្រៅ​ទីប្រជុំជន​ ល្បឿន​អតិបរមា​ត្រូវ​កំណត់​ត្រឹម​៖​

-៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​សម្រាប់​ត្រីចក្រយានយន្ត​ ទោចក្រយានយន្ត​សណ្តោង​រ៉ឺ​ម៉ក​ ត្រាក់ទ័រ​ យានយន្ត​កសិកម្ម​ និង​យាន​យ​ន្តុ​បក​រណ៍​ដែល​មាន​ល្បឿន​អតិបរមា​ត្រឹម​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ ។​
-៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​សម្រាប់ទោ​ចក្រយានយន្ត​ ដែល​មាន​ទំហំ​ស៊ីឡាំង​មិន​លើស​ពី​១២៥​សង្ទីម៉ែត្រ​គូប​ យាន​យ​ន្តុ​បក​រណ៍​ដែល​មាន​ល្បឿន​អតិបរមា​លើស​៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ យន្ត​សណ្តោង​រ៉ឺ​ម៉ក​ ឬ​សឺ​មី​រ៉ឺ​ម៉ក​ និង​រថយន្ត​ដឹក​កុងតឺន័រ​គ្រប់​ប្រភេទ​ ។​
-៧០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​សម្រាប់ទោ​ចក្រយានយន្ត​ដែល​មាន​ទំហំ​ស៊ីឡាំង​លើស​ពី​១២៥​សង្ទីម៉ែត្រ​គូប​ និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ ។​
-៨០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​សម្រាប់​រថយន្ត​ធុន​ស្រាល​ និង​រថយន្ត​ដឹក​អ្នកដំណើរ​ ។​
-៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ សម្រាប់​រថយន្ត​ធុន​ស្រាល​និង​រថយន្ត​ដឹក​អ្នកដំណើរ​បើកបរ​នៅ​លើ​ផ្លូវ​ដែល​មាន​ខឿន​បែងចែក​ទិស​ចរាចរណ៍​ជា​ពីរ​ហើយ​មាន​គន្លង​ផ្លូវ​ចាប់ពី​៤​ឡើង​ទៅ​៕​

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២១ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម