Connect with us

ព័ត៌មានជាតិ

តេស្ដអាជីវករផ្សារដើមគរជាង ២០០​នាក់​ រកឃើញវិជ្ជមាន​កូវីដ​១៩ ពីរនាក់

បានផុស

នៅ

ក្រុមគ្រូពេទ្យបានចុះយកសំណាកអាជីវការផ្សារដើមគរជាង ២០០ នាក់ រកឃើញវិជ្ជមានចំនួន ២ នាក់ គិតត្រឹមម៉ោង ១១ ថ្ងៃទី ៣០ ខែសីហាននេះ បន្ទាប់ពីអ្នកវិជ្ជមាន ប្រភេទថ្មីដែលតា (Detlta) រស់នៅក្នុងសង្កាត់ បឹងសាឡាងចូលមកទិញបន្លែត្រីសាច់នៅក្នុងផ្សារលើផ្លូវ៣៣៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកគៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគរបានឱ្យដឹងនៅថ្ងៃទី៣០ ខែសីហានេះថា អាជ្ញាធរខណ្ឌទួល គោក សហការជាមួយគណៈកម្មការផ្សារដើមគរនិងក្រុមគ្រូពេទ្យបានសម្រេចបិទកំណាត់ផ្លូវលេខ៣៣៦ ជាប់ផ្សារដើមគរ ដើម្បីពិនិត្យយកសំណាកពីអាជីវករចំនួនសរុប ២១៥នាក់ ក្នុងនោះ មានសន្តិសុខ៣៤នាក់ ស្រី ១៣៧នាក់។

ជាលទ្ធផល ក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ-១៩ចំនួន២នាក់ ភេទ ស្រី។ ពួកគាត់ជាអ្នករុញរទេះចល័តលក់កាហ្វេនៅផ្លូវ៣៣៦ និងម្នាក់ទៀតជា កម្មករស្នាក់នៅផ្ទះ ២៩ D នៅផ្លូវ៣៣៦នេះខាងលើ។
លោកបញ្ជាក់ថា រសៀលបន្តិចទើបគណៈកម្មការកូវីដ-១៩ ចុះវាយតម្លៃ។

គួរបញ្ជាក់ថា មូលហេតុនៃការយកសំណាកពីអាជីវករទាំង២១៥នាក់គឺដោយសារតែខាងក្រុមគ្រូពេទ្យ បញ្ជាក់ថា មានអ្នកជំងឺកូវីដ-១៩ ប្រភេទថ្មីដែលតា (Delta) រស់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចូលមកទិញបន្លែត្រីសាច់នៅក្នុងផ្សារនេះ ដោយហេតុនេះហើយ ទើបក្រុមគ្រូពេទ្យសម្រេចចិត្តក្នុងការបិទផ្លូវ៣៣៦ ដើម្បីយកសំណាករកកូវីដ១៩៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១០ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម