ព័ត៌មានជាតិ
នាំមៀនប៉ៃលិនទៅចិន កម្ពុជាទើបឆ្លងកាត់ដំណាក់កាលទីពីរប៉ុណ្ណោះ
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានបង្ហាញពីដំណើរការនៃការបើកទីផ្សារក្នុងការនាំចេញផលិតផលសិកម្មកម្ពុជាទៅក្រៅប្រទេស។
បើតាមលោករដ្ឋមន្រ្តី ករណីកម្ពុជាបានស្នើសុំបើកទីផ្សារសម្រាប់នាំផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន មកទល់ពេលនេះ ទើបតែឈានដល់ដំណាក់កាលទីពីរតែប៉ុណ្ណោះ នៅសល់ប្រាំដំណាក់កាលដែលត្រូវឆ្លងកាត់បន្តបន្ទាប់ទៀត។
ការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មមួយមុខៗរបស់កម្ពុជា មុននាំចេញទៅកាន់ទីផ្សារប្រទេសចិន រដ្ឋមន្រ្តីទទួលបន្ទុកផ្នែកកសិកម្មរូបនេះបានលើកឡើងថាចាំបាច់ត្រូវឆ្លងកាត់ប្រាំពីរដំណាក់កាល ហើយត្រូវប្រើប្រាស់ពេលវេលាជិតពីរឆ្នាំ បន្ទាប់ពីការលើកសំណើជាផ្លូវការក្នុងការស្នើសុំបើកទីផ្សារផលិតផលផ្លែឈើណាមួយដែលមានហានិភ័យខ្ពស់។
លោករដ្ឋមន្រ្តីបង្ហាញពីដំណាក់កាលទាំង ៧ រួមមាន៖
1/ការស្នើសុំបើកទីផ្សារ
2/ការវាយតម្លៃហានិភ័យសមាសភាពចង្រៃ
3/ការចុះត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម
4/ការរៀបចំសេចក្តីព្រាងពិធីសារ និងចុះហត្ថលេខា
5/ការបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងពិធីសារ
6/ការចុះត្រួតពិនិត្យមើលលទ្ធផលនៃការបំពេញលក្ខខណ្ឌតម្រូវ
7/ការសម្រេចចិត្តបើកទីផ្សារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់