ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ស្ថាប័នសិទ្ធិមនុស្សកម្ពុជា សម្តែងការហួសចិត្ត ដែលប្រទេសបិតាប្រជាធិបតេយ្យឈរអោបដៃមើលជនភៀសខ្លួនអាហ្វហ្គានីស្ថាន
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី៣០ ខែសីហា នេះបានសម្តែងការហួសចិត្តចំពោះប្រទេសមហាអំណាចមួយ ដែលតាំងខ្លួនជាបីតាសិទ្ធិមនុស្ស បិតាប្រជាធិបតេយ្យ ហើយជាប់ពាក់ព័ន្ធទៅនិងការបង្កសង្គ្រាមនៅអាហ្វហ្គានីស្ថាន នាំឱ្យមានវិប្បត្តិជនភៀសខ្លួនតែបែរជាឈរអោបដៃមើលទៅវិញ។

លោក ជិន ម៉ាលីន លើកឡើងយ៉ាងដូច្នេះថា “ប៉ុន្មានថ្ងៃនេះ ប្រទេសមួយចំនួនដែលមិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមនៅអាហ្វហ្គានីស្ថាន បានរួមគ្នាបង្ហាញកាយវិការមនុស្សធម៌អន្តរជាតិ ដោយសុខចិត្តទទួលជនភៀសខ្លួនស៊ីវិលអាហ្វហ្គានីស្ថាន ឱ្យស្នាក់នៅបណ្តោះអាសន្នសិន រង់ចាំបំពេញបែបបទចេញទៅប្រទេសទី៣។ ចំណែកឯប្រទេស ដែលតែងតែតាំងខ្លួនជាបិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវិញ និងបានរួមគ្នាឈ្លានពាន និងបង្កសង្គ្រាមនៅអាហ្វហ្គានីស្ថាន នាំឱ្យមានវិប្បត្តិជនភៀសខ្លួននាពេលនេះ បែរជាមិនទទួលជនភៀសខ្លួនទាំងនោះ ឱ្យចូលក្នុងប្រទេសរបស់ខ្លួនទៅវិញ តែត្រូវស្នាក់នៅបណ្តោះអាសន្ននៅប្រទេសដទៃសិន ដើម្បីរង់ចាំបំពេញបែបបទ និងលក្ខខណ្ឌជាជនភៀសខ្លួនឱ្យបានចប់សព្វគ្រប់ មុននឹងអនុញ្ញាតឱ្យចូល។ នេះបានហៅថា បិតាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យមែន”។

គួររំលឹកកថា វិបត្តិសង្គ្រាមនៅអាហ្វហ្គានីស្ថានថ្មីៗនេះ រុញច្រានប្រទេសមួយនេះឲ្យធ្លាក់ចូលក្នុងស្ថានភាពដ៏មហន្តរាយ និងគ្រោះថ្នាក់បំផុត ក្រោយពេលដែលក្រុមតាលីបង់ បានច្បាមសង្គ្រុបយកអំណាចដោយផ្ដួលរំលំរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ក្រោយពេលការប្រកាសដកទ័ពរបស់សហរដ្ឋអាមេរិក ហើយបានធ្វើឲ្យប្រទេសក្រីក្រជាងគេក្នុងពិភពលោកមួយនេះ ធ្លាក់ចុះទៅរកស្ថានភាពដ៏អាក្រក់បំផុត។

ក្នុងនោះក៏មានជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាច្រើនបាននាំគ្នាសម្រុកចាកចេញទៅកាន់បណ្តាប្រទេសនានា។ ដោយឡែក កម្ពុជាក៏បានប្រកាសទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន៣០០នាក់ផងដែរ។

មកទល់ពេលនេះ គេមិនទាន់ដឹងថា តើជោគវាសនារបស់ប្រទេស អាហ្វហ្គានីស្ថាននឹងក្លាយទៅជាយ៉ាងណានៅឡើយទេ បើទោះបីជាថ្មីៗនេះ ក្រុមមេដឹកនាំតាលីបង់ចេញមុខប្រកាសអំពីការបន្ធូរបន្ថយច្បាប់មួយចំនួនក៏ដោយ ប៉ុន្ដែប្រជាជនអាហ្វហ្គានីស្ថានភាគច្រើននៅតែមិនទុកចិត្តក្រុមឧទ្ទាមនេះនៅឡើយទេ ពីព្រោះកាលពីមុន ក្រុមនេះ ធ្លាប់បានក្ដោបក្ដាប់អំណាចកាលពីជាង២០ឆ្នាំមុន មានការអនុវត្តច្បាប់យ៉ាងឃោរឃៅ ពិសេសការដាក់វិន័យតឹងរ៉ឹងបំផុតចំពោះមនុស្សស្រី៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី