ព័ត៌មានជាតិ
យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសបានជិត ១០លាន ៧សែន នាក់ហើយ
យុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឆ្នាំឡើងទៅ និងកុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចំនួន ១០,៦៩៣,៩៦៤នាក់ហើយ គិតត្រឹមថ្ងៃទី៣០ ខែសីហានេះ។ យុទ្ធនាការបានពង្រីកវិសាលភាពនៅទូទាំងប្រទេសដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅក្នុងសហគមន៍។

តាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស ដែលចេញដោយក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៣០ ខែសីហានេះ បានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ អ្នកបានចាក់វ៉ាក់សាំងដែលមានអាយុពី១៨ឆ្នាំឡើងទៅមានចំនួន ៩,១៧៥,៤៧៨នាក់ ឬស្មើចំនួន ៩១.៧៥% ធៀបនឹងគោលដៅ ១០លាននាក់។ ជាមួយគ្នានេះកុមារ និងយុវជនចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំង មានចំនួន ឬស្មើចំនួន ៧៧.២០% ធៀននឹងគោលដៅ ១,៩៦៦,៩៣១នាក់។

ក្នុងនោះ អ្នកបានចាក់វ៉ាក់សាំងដូសទី២ សរុបរាប់ទាំងកុមារអាយុពី១២ឆ្នាំឡើងទៅមានចំនួន ៨,៤៥៨,០៩៣នាក់ ចំណែកអ្នកបានចាក់វ៉ាក់សាំងដូសទី៣ ដែលមានតែក្រុមមនុស្សអាយុពី១៨ឆ្នាំឡើងទៅ មានចំនួន ៦១០,០២៨នាក់ ក្នុងនោះមានស្រ្តីចំនួន ១៩៦,៥៤៣នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត