ព័ត៌មានជាតិ
ក្រសួងការងារ កំពុងចរចា ជាមួយអូស្ត្រាលី ឲ្យទទួលយក ពលករទេសន្តរប្រវេសន៍ ពីកម្ពុជា
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការ ជាមួយក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ ធ្វើការចរចាជាមួយរដ្ឋាភិបាលអូស្ត្រាលី ដើម្បីឲ្យទទួលយក ពលករទេសន្តរប្រវេសន៍ពីកម្ពុជា ក្រោមទិដ្ឋាការ កសិកម្មអូស្ត្រាលី។ ក្រសួង នឹងផ្តល់ជូនព័ត៌មានបន្ថែម អំពីលក្ខខណ្ឌ និងនីតិវិធីលម្អិត បន្ទាប់ពីបានពិភាក្សា ជាមួយរដ្ឋាភិបាល នៃប្រទេសអូស្ត្រាលីរួចរាល់។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ស្ថិតក្នុងដំណាក់កាល កំពុងចរចានេះ ប្រជាពលរដ្ឋត្រូវ ប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស ឬអង្គភាពណាមួយ ពីព្រោះរដ្ឋាភិបាលអូស្ត្រាលី ពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការ កសិកម្មអូស្ត្រាលីជូនកម្ពុជា នៅឡើយទេ។
តាមរយៈសេចក្តីជួនដំណឹង របស់ក្រសួងការងារ លោករដ្ឋមន្ត្រីបានបន្តថា ថ្មីៗនេះ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាស អំពីការបង្កើតទិដ្ឋាការ កសិកម្មអូស្ត្រាលី ដើម្បីឆ្លើយតបទៅនឹង កង្វះខាតកម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម នៅប្រទេសអូស្ត្រាលី។ បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលី បាននឹងកំពុង ពិភាក្សាទ្វេភាគី អំពីការផ្តល់ទិដ្ឋាការ កសិកម្មអូស្ត្រាលី ជាមួយបណ្តាប្រទេស ជាដៃគូនានា រួមទាំងកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា ចាប់ពីឆ្នាំ២០១៧មក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទំនាក់ទំនង ជាមួយរដ្ឋាភិបាលអូស្ត្រាលី ទាំងកម្រិតរដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ ដោយក្រសួងបានផ្ញើជូន រដ្ឋមន្ត្រីក្រសួងមុខរបរ ក្រសួងកិច្ចការនារី និងជារដ្ឋមន្ត្រី ទទួលបន្ទុក ជួយនាយករដ្ឋមន្ត្រីលើវិស័យ សេវាសាធារណៈអូស្ត្រាលី តាមរយៈលិខិតចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ជាពិសេសបានពិភាក្សាការងារនេះ ជាមួយស្ថានឯកអគ្គរដ្ឋទូត អូស្ត្រាលីប្រចាំកម្ពុជា និងសមាគមកសិកម្ម និងសហគ្រាស ធុនតូចអូស្ត្រាលី ជាបន្តបន្ទាប់ផងដែរ។
លោក រដ្ឋមន្ត្រីបានបន្ថែមថា «ដូច្នេះ ក្នុងដំណាក់កាល ដែលរដ្ឋាភិបាលអូស្ត្រាលី ពុំទាន់សម្រេចថា នឹងផ្តល់ទិដ្ឋាការនេះ ជូនកម្ពុជានៅឡើយ សូមសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះរាល់ការផ្សព្វផ្សាយ អំពីការជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស ឬអង្គភាពណាមួយ»។
គួរបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ១៩០ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ស្ដីពី ការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរ ទៅធ្វើការនៅបរទេស តាមរយៈទីភ្នាក់ងារ ជ្រើសរើសឯកជន បានកំណត់ថា ពលករសំដៅ ដល់ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ ដែលស្ថិតនៅគ្រប់ដំណាក់កាល ទេសន្តរប្រវេសន៍ការងារ ចាប់ពីពេលចុះកិច្ចសន្យាសេវា រកការងារឲ្យធ្វើ ជាមួយទីភ្នាក់ងារជ្រើសរើស រហូតដល់ពេលធ្វើមាតុភូមិនិវត្តន៍។
ទន្ទឹមនឹងនេះ ក៏រាប់បញ្ចូលប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ ដែលទៅធ្វើកម្មសិក្សាផង និងធ្វើការងារផងនៅបរទេស ហើយមានកិច្ចសន្យាត្រឹមត្រូវ ដែលទទួលស្គាល់ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមួយគ្នានេះ អនុក្រឹត្យ ក៏បានចែងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាក្រសួងមានសមត្ថកិច្ច ក្នុងការគ្រប់គ្រង លើការបញ្ជូនពលករខ្មែរទៅ ធ្វើការនៅបរទេស ដោយធ្វើកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕
អត្ថបទ៖ សំអឿន
![](https://www.kampucheathmey.com/wp-content/uploads/2021/08/01-90-1024x576.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/08/02-79-724x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន