Connect with us

ព័ត៌មានជាតិ

បង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង​នៅស្រុកសំរោង ឃាត់ខ្លួនមនុស្ស​១៤នាក់

បានផុស

នៅ

ទីតាំងហាងខារ៉ាអូខេមួយកន្លែងនៅ ស្រុកសំរោងដែលនៅល្មេីសបម្រាមរបស់អាជ្ញាធរលួចលាក់បេីកធ្វេីអាជីវកម្ម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះបង្ក្រាបឃាត់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួនយកមកអប់រំ និងពិន័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះបង្ក្រាបទីតាំងហាងខារ៉ាអូខេនេះធ្វេីឡេីងនៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជការរងទទួលបន្ទុុកមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ សហការណ៍ជាមួយអាវុធហត្ថស្រុកសំរោង លេីទីតាំងហាងខារ៉ាអូរខេយីហោ រាត្រីឡុងប៊ិច ស្ថិតនៅចំណុច ភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

តាមការឲ្យដឹងពីលោ ង៉ែត ចាន់ធី មេបញ្ជាការងថានេះជាការអនុវត្តតាមផ្លូវច្បាប់លេីទីតាំងហាងខារ៉ាអូខេ ដែលមិនគោរពតាមវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហេីយក្នុងការចុះបង្រ្កាបទីតាំងខាងលេីនេះ កម្លាំងលោកបានធ្វើការ ឃាត់ខ្លួនមនុស្សចំនួន១៤នាក់ ក្នុងនោះ មានស្រី៧នាក់ និង ប្រុស៧នាក់ ព្រមទាំងដកហូតម៉ូតូចំនួន៥គឿង។

លោកមេបញ្ជាការរងបញ្ជាក់ថា មនុស្សទាំង ១៤នាក់ដែលឃាត់ខ្លួនត្រូវបាននាំយកទៅ អប់រំនិងធ្វើការផាកពិន័យ ក្នុងម្នាក់ៗចំនួន២លានរៀល៕

អត្ថបទៈ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៥ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម