Connect with us

ព័ត៌មានជាតិ

បើកម៉ូតូកង់បីឥណ្ឌាមកលោតទឹកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុ​

បានផុស

នៅ

បុរស​ម្នាក់​មិនដឹង​ជាមាន​វិបត្តិ​អ្វី​កើ​ត​ឡើ​ង​ក៏បាន​ដាច់ចិត្ត​បើ​កក​ង់​បី​ឥណ្ឌា​មក​លោតទឹក​ពីលើ​ស្ពាន​ជ្រោយ​ចង្វារ​សម្លាប់ខ្លួន​បាត់ស្រមោល បង្ក​ការ​ភ្ញាក់​ផ្អើ​ល​កាលពី​វេលា​ម៉ោង​១២ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជនរងគ្រោះ​ត្រូវបានគេស្គាល់ឈ្មោះ តូច លីដា ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មុខ​របប​រត់​PassApp ស្នាក់​ម្ដុំ​ផ្សារ​តូច ក្នុង​សង្កាត់​ទួល​សង្កែ ១ ខណ្ឌ​ឬ​ស្សី​កែវ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើ​ត​ហេតុ​គេ​ឃើញ​ជនរងគ្រោះបើកម៉ូតូ​កង់​បី​ឥណ្ឌា ពណ៌​លឿង ពាក់​ស្លាក​លេខ ស្វាយរៀង1N-2912 ធ្វើ​ដំណើរ​ពី​រង្វង់​មូល​គួច​កាណុង​ឡើ​ង​មក​លើ​ស្ពាន​ជ្រោយចង្វារ ខណៈ​បាន​ពាក់កណ្ដាល​ស្ពាន​ក៏​ឈប់ រួច​ឡើងលើ​បង្កាន់ដៃស្ពាន​លោត​ចូលទៅក្នុង​ទឹក​លិច​បាត់​ឈឹង​តែម្ដង ដោយ​បន្សល់ទុកម៉ូតូកង់​បីមួយគ្រឿង កាបូប​លុយ​មួយ ទូរស័ព្ទ និង​ស្បែក​ជើង​១​គូរ នៅ​លើ​ស្ពាន ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែង​កើត​ហេតុ និង​បាន​ទាក់ទង​ទៅ​សាច់ញាតិ​ជន​រង​គ្រោះ​តាមរយៈ​លេខ​ទូរស័ព្ទ​ជនរងគ្រោះ​ដែល​បន្សល់ទុក រួច​ហើ​យ​ក៏​យក​វត្ថុតាង​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាលជ្រោយចង្វារ ជា​បណ្ដោះអាសន្ន រង់ចាំ​ក្រុមគ្រួសារ​យក​ឯកសារ​ម​ក​ផ្ទៀងផ្ទាត់​ទើប​ប្រគល់ជូនវិញ៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម