ព័ត៌មានជាតិ
តួលេខ ៤ ខេត្ត កំពុងផ្ទុះឆ្លងកូវីដ ខ្ពស់ រាលដាលដល់តំបន់ឦសាន
តាមបណ្តាខេត្ត ករណីឆ្លងថ្មីនៅតែមានអត្រាមួួយខ្ពស់ ហើយខេត្តចំនួន ៤ បាននាំមុខគេលើតួលេខអ្នកឆ្លងថ្មី។ បន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ ខណៈខេត្តជាយដែនថៃនេះនៅតែនាំមុខគេលើតួលេខអ្នកឆ្លងសរុប។

អាជ្ញាធរខេត្តបន្ទាយមានជ័យបានរាយការណ៍មានអ្នកឆ្លងថ្មី ១០៨ នាក់ទៀត ក្នុងរយៈពេល ២៤។ លំហូរនៃពលករមកពីថៃរាប់រយនាក់ជារៀងរាល់ថ្ងៃជាក្តីបារម្ភ ខណៈខេត្តមួយនេះជាតំបន់ឆ្លងកាត់នៃពលរដ្ឋមកពីគ្រប់ទិសទីក្នុងការធ្វើដំណើរចេញចូលទៅប្រទេសថៃ។
ខេត្តសៀមរាបជាខេត្តទេសចរណ៍ដ៏ធំ ស្ថានការការឆ្លងរាលដាលមិនទាន់ធូរស្រាល ដោយអាជ្ញាធរប្រកាសមានអ្នកឆ្លងថ្មី ៧៤ នាក់កាលពីម្សិលមិញ។ ដោយឡែកខេត្តត្បូងឃ្មុំដែលមានប្រជាជនជិត ១ លាននាក់ ការឆ្លងក្នុងសហគមន៍នៅតែធ្ងន់ធ្ងរនៅឡើយ។ តាមរបាយការណ៍ខេត្ត មានអ្នកឆ្លងថ្មី ៨៣ នាក់ជាតួលេខខ្ពស់ទី ៣ បន្ទាប់ពីខេត្តបន្ទាយមានជ័យ និងសៀមរាប។
នៅតំបន់ឦសានវិញ ខេត្តមណ្ឌលគិរី នៅរយៈពេល ២៤ ម៉ោង អាជ្ញាធរក៏បានរាយការករណីរកឃើញអ្នកឆ្លងថ្មី ៤៧ នាក់ ជាតួលេខខ្ពស់បំផុតសម្រាប់បណ្តាខេត្តនៅក្នុងតំបន់។
ខាងក្រោមជាតួលេខខេត្តទាំង ១៧ ដែលបានរាយការណ៍ករណីឆ្លងថ្មីក្នុងរយៈពេល ២៤ ម៉ោងនេះ៖
១/ខេត្តកោះកុង (១២ នាក់)
២/ខេត្តសៀមរាប (៧៤ នាក់)
៣/ខេត្តកំពង់ចាម (៤៥ នាក់)
៤/ខេត្តបន្ទាយមានជ័យ (១០៨ នាក់)
៥/ខេត្តកំពង់ធំ (២៩ នាក់)
៦/ខេត្តព្រៃវែង (១៩ នាក់)
៧/ខេត្តឧត្តរមានជ័យ (៣៧ នាក់)
៨/ខេត្តបាត់ដំបង (២៥ នាក់)
៩/ខេត្តប៉ៃលិន ( ១៧ នាក់)
១០/ខេត្តស្វាយរៀង (១១ នាក់)
១១/ខេត្តមណ្ឌលគិរី (៤៧ នាក់)
១២/ ខេត្តរតនគិរី (អត់មាន)
១៣/ខេត្តស្ទឹងត្រែង (១៨ នាក់)
១៤/ខេត្តព្រះវិហារ (៤៤ នាក់)
១៥/ខេត្តកំពង់ឆ្នាំង (០៥ នាក់)
១៦/ខេត្តក្រចេះ (០៥ នាក់)
១៧/ ខេត្តត្បូងឃ្មុំ (៨៣ នាក់)
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង