ព័ត៌មានជាតិ
ថ្នាក់ដឹកនាំនិងបុគ្គលិកនៃមន្ទីរពេទ្យ ព្រះអង្គឌួង ថ្លែងអំណរគុណសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់ នៃមន្ទីរពេទ្យព្រះអង្គឌួង បានធ្វើការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភ ផ្លែមៀនប៉ៃលិន ចំនួន០៣តោន ជូនដល់ក្រុមគ្រូពេទ្យជួរមុខ បុគ្គលិកមន្ត្រីរាជការ អ្នកជំងឺ និងអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យព្រះអង្គឌួង។

ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ ថ្នាក់ដឹកនាំ និងបុគ្កលិកនៃមន្ទីរពេទ្យព្រះអង្គឌួង ទាំងអស់សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ វិបុលសុខ សុភមង្គល កម្លាំងខ្លាំងក្លា ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕
អត្ថបទ៖ រស្មី





-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត