ព័ត៌មានជាតិ
គម្រោងផ្លូវក្រវាត់ក្រុងទី ៣ ត្រូវសាងសង់ស្ពានកាត់ទន្លេពីរទៀតនៅក្តីតាកុយ និងកោះដាច់
ផ្លូវក្រវាត់ក្រុងទី ៣ ដែលកំពុងស្ថាបនាបានជាង ៦០ ភាគរយ នឹងមានការសិក្សាបន្តលើការសាងសង់ស្ពានឆ្លងកាត់ទន្លេពីរទៀត ដើម្បីតភ្ជាប់ក្លាយជាផ្លូវក្រវាត់ក្រុងពេញលេញ។
ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការបានថ្លែងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសកាលពីម្សិលមិញនេះថា ផ្លូវក្រវាត់ក្រុងទី ៣ ដែលបានសាងសង់សម្រេចបានពាក់កណ្តាលទៅហើយនេះ ចាំបាច់ត្រូវមានការសាងសង់ស្ពានកាត់ទន្លេពីរទៀត ដើម្បីតភ្ជាប់កំណាត់ផ្លូវនេះឲ្យបានពេញលេញ។
រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី ៣ ដែលកំពុងដំណើរការការដ្ឋានសាងសង់បច្ចុប្បន្ននេះជាគម្រោងពាក់កណ្តាលក្រវាត់ប៉ុណ្ណោះ។ ដើម្បីឲ្យផ្លូវក្រវាត់នេះពេញលេញ ត្រូវសិក្សាក្នុងការសាងសង់ស្ពានកាត់ទន្លេពីរទៀត នៅត្រើយខាងកើតទន្លេមេគង្គគឺនៅក្តីតាកុយ និងនៅកោះដាច់ ដើម្បីតភ្ជាប់ចរាចរណ៍ឲ្យក្លាយជាផ្លូវក្រវាត់ក្រុងពេញលេញ។

ផ្លូវក្រវ៉ាត់ក្រុងទី៣ ជាខ្សែផ្លូវថ្មីដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗ ដោយចាប់ពីស្ពានព្រែកព្នៅនៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១ ភ្ជាប់មកកំពង់ផែភ្នំពេញថ្មី។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ក៏តភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះនិង មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ តែត្រូវស្ថាបនាស្ពានឆ្លងកាត់ទន្លេពីរទៀតនៅត្រើយខាងកើតទន្លេមេគង្គ ដើម្បីតភ្ជាប់ប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុង បម្រើបណ្តាញដឹកជញ្ជូនវាងរាជធានីភ្នំពេញ។
ផ្លូវក្រវាត់ក្រុងទី ៣ មានការសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន០៤កន្លែង (ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១) ប្រវែងសរុប ១,០០០ម៉ែត្រ រួមទាំងស្ពានឆ្លងកាត់ទន្លេបាសាក់ ០២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងសរុប ៩៩៦ម៉ែត្រ (ក្នុងនោះស្ពានបាសាក់ខាងកើតប្រវែង ៦៣០ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង៣៦៦ម៉ែត្រ)។

ក្រៅពីផ្លូវក្រវាត់ក្រុងទី ៣ រដ្ឋាភិបាលបានដាក់ផែនការក្នុងការស្ថាបនាផ្លូវក្រវាត់ក្រុងទី៤។ បើតាមលោករដ្ឋមន្រ្តី ការស្ថាបនាផ្លូវក្រវាត់ក្រុងទី ៤ ជាគម្រោងបន្ទាប់ ក្រោយផ្លូវក្រវាត់ក្រុងទី ៣ បានសាងសង់បញ្ចប់បានពេញលេញ។
បើតាមការសិក្សាកន្លងមក ផ្លូវក្រវាត់ក្រុងទី ៤ មានប្រវែង ១៩៥គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន ៣ស្រុក, ខេត្តតាកែវចំនួន ១ស្រុក, ខេត្តកណ្តាល ៨ ស្រុក និងខេត្តព្រៃវែង ២ស្រុក។
គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី៤ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម ប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកម្រិតទៀត៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក