ព័ត៌មានជាតិ
តើរដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារអាយុក្រោម១២ឆ្នាំ ឬទេ?
ទន្ទឹមពេលកម្ពុជា កំពុងបើកយុទ្ធនការចាក់វ៉ាក់សាំងប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើងទៅ ក៏ដូចកុមារ និងយុវជនអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ កម្ពុជាក៏កំពុងសិក្សាការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុក្រោម១២ឆ្នាំផងដែរ។

នៅក្នុងការអញ្ជើញទៅទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) ប្រមាណពីរលានដូសបន្ថែមទៀតបានដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់ឱ្យដឹងថា ចំពោះមុខនេះ ក្រុមគណៈកម្មាការជំនាញរបស់ក្រសួងសុខាភិបាលកំពុងសិក្សាជាបន្តបន្ទាប់ជាមួយអង្គការដៃគូ ជាមួយអង្គការសុខភាពពិភពលោក ជាពិសេសជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងមួយចំនួន ដោយធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ ប្រសិនជាត្រូវតែចាក់វ៉ាក់សាំងដល់កុមារអាយុក្រោម១២ឆ្នាំទៀត នោះប្រមុខរាជរដ្ឋាភិបាលនឹងសម្រេចចិត្តថានឹងត្រូវចាក់ដល់កុមារៗរបស់កម្ពុជាយើង ដើម្បីធ្វើឱ្យភាពស៊ាំមានភាពទូលំទូលាយ បង្ការជំងឺឱ្យបាន។

លោកស្រី យក សម្បត្តិ មានប្រសាសន៍បន្ថែមថា៖ “ឥឡូវនេះយើងកំពុងតែសិក្សាជាមួយអ្នកជំនាញ ជាមួយក្រសួងសុខាភិបាល ជាមួយអង្គការដៃគូ ក៏ដូចជាអង្គការសុខភាពពិភពលោក កំពុងតែសិក្សាជាមួយនឹងអ្នកជំនាញ សិក្សាថា តើកុមារអាយុក្រោម១២ឆ្នាំចាំបាច់ត្រូវតែទទួលវ៉ាក់សាំងដើម្បីបង្ការមេរោគ ឬទេ? បើសិនចាំបាច់ យើងសង្ឃឹមទុកថា ប្រមុខរាជរដ្ឋាភិបាលលោកអត់ព្រងើយកន្តើយទេ ព្រោះកម្ពុជាយើងដើរឈានមុខជាងគេក្នុងការចាក់វ៉ាកសាំង ក៏ដូចជាការបញ្ជូនវ៉ាក់សាំងទៅដល់គោលដៅ ទៅដល់កន្លែងប្រឈម”។
ជាមួយគ្នានេះ លោកស្រី យក់ សម្បត្តិ ក៏បានបង្ហាញថា ក៏មានការសិក្សាចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញចំពោះអ្នកចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា ផងដែរ។

យោងតាមសារជាសំឡេង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ សម្ដេចតេជោបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយអភិបាលរាជធានី-ខេត្តនានា ដើម្បីកំណត់អំពីការ បើកដំណើរការសាលារៀន នៅតាមទីតាំងមួយចំនួន ដែលពុំមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា របាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស ដែលចេញដោយក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៣០ ខែសីហានេះ បានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា បានចំនួន ១០,៦៩៣,៩៦៤នាក់ហើយ។ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងដែលមានអាយុពី១៨ឆ្នាំឡើងទៅមានចំនួន ៩,១៧៥,៤៧៨នាក់ ឬស្មើចំនួន ៩១.៧៥% ធៀបនឹងគោលដៅ ១០លាននាក់។ ជាមួយគ្នានេះកុមារ និងយុវជនចាប់ពីអាយុ ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំង មានចំនួន ឬស្មើចំនួន ៧៧.២០% ធៀននឹងគោលដៅ ១,៩៦៦,៩៣១នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង