ព័ត៌មានជាតិ
មូលនិធិព្រីនស៍ ប្រារព្ធខួបលើកទី៦ ជាមួយនឹងការផ្លាស់ប្តូរម៉ាកយីហោ និងការពិនិត្យកែសម្រួលយុទ្ធសាស្ត្រឡើងវិញ
មូលនិធិព្រីនស៍ (Prince Foundation) ដែលដំបូងឡើយមានឈ្មោះថា មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) បានប្រកាសពីការអនុម័តនូវនិមិត្តសញ្ញាថ្មី ឈ្មោះថ្មី រួមទាំងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យថ្មី គឺ “រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា”។

មូលនិធិព្រីនស៍ គឺជាផ្នែកមួយដែលធ្វើការលើសកម្មភាពសប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ហើយមានអង្គភាពជាច្រើនដែលធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។ មូលនិធិព្រីនស៍មានឈ្មោះជាភាសាចិនថា太子慈善 (ប្រែថា “មូលនិធិព្រីនស៍”) ។
ការផ្លាស់ប្តូរម៉ាកយីហោនេះធ្វើឡើងបន្ទាប់ពីការបន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់អស់រយៈពេល ៦ឆ្នាំ នៃសកម្មភាពសប្បុរសធម៌នានារបស់មូលនិធិព្រីនស៍ ដោយបានរៀបចំនូវកម្មវិធីសប្បុរសធម៌ជាង ២៥០លើក ដែលផ្តល់ជាប្រយោជន៍ជូនដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់ ជាមួយនឹងការបរិច្ចាគថវិកាសរុបជាង ១៤លានដុល្លារសហរដ្ឋអាមេរិក។ ស្របតាមនិន្នាការថ្មីៗក្នុងចំណោមបណ្តាមូលនិធិ ដែលមានភាពស្រដៀងគ្នានានានៅក្នុងតំបន់អាស៊ី ពោលគឺមានមូលនិធិសប្បុរសធម៌កាន់តែច្រើនឡើងនៅក្នុងតំបន់បាននិងកំពុងខិតខំប្រឹងប្រែងពង្រឹងយុទ្ធសាស្ត្រ និងអភិក្រមតម្រង់ទិសដៅសសម្រាប់ការវិនិយោគរបស់ខ្លួនដូចដែលមូលនិធិព្រីនស៍ បានខិតខំដើម្បីឱ្យសកម្មភាពរបស់ខ្លួនកាន់តែមានលក្ខណៈទូលំទូលាយ ហើយធ្វើសមាហរណកម្មបានកាន់តែជិតស្និទ្ធក្នុងគោលដៅនៃការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជា។
អ្នកឧកញ៉ា ចេន ហ្ស៊ី (Neak Oknha Chen Zhi – 陈志公爵) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា “ការដាក់ចេញនូវនិមិត្តសញ្ញាថ្មី សេចក្តីថ្លែងការណ៍ចក្ខុវិស័យថ្មី និងដំណើរការថ្មី គឺត្រូវបានណែនាំដើម្បីបង្ហាញពីសញ្ញានៃការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្កើតក្របខណ្ឌយ៉ាងត្រឹមត្រូវ ដែលអាចនាំមកនូវភាពចាំបាច់នៃការផ្លាស់ប្តូរសង្គមប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវក្នុងរយៈពេលវែង។“ដោយដើរតាមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើនជំនាញធនធានមនុស្ស ការធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រ ពួកយើងមានអារម្មណ៍ថា វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការវាយតម្លៃនិងត្រួតពិនិត្យដ៏ទូលំទូលាយឱ្យទាន់ពេលវេលា និងបង្កើតនូវទីបង្ហាញផ្លូវថ្មីមួយសម្រាប់ពេលអនាគត” ។
ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា មូលនិធិព្រីនស៍បានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងបានជួយដល់ប្រទេសកម្ពុជា តាមរយៈការបរិច្ចាគសម្ភារបរិក្ខារការពារខ្លួន (PPE) ចំនួន ១១០,០០០ឈុត និងថវិកាជាង ១លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្តល់វ៉ាក់សាំងបង្ការ និងជួយសង្គ្រោះកាលពីខែឧសភាកន្លងទៅ។
សកម្មភាពទាំងនេះធ្វើឡើងបន្ទាប់ពីការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចូលរួមជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់របស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកាលពីខែមីនាកន្លងទៅ ក៏ដូចជាការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន ដើម្បីជួយដល់កម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូសកាលពីចុងឆ្នាំមុន។
នៅឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សម្រាប់ការឆ្លើយតបរបស់ក្រុមហ៊ុនសាជីវកម្មទៅនឹងជំងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់អាស៊ីប៉ាស៊ីហ្វិក Stevie ប្រចាំឆ្នាំលើកទី៨ និងពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១។ សកម្មភាពជាសារវន្តរបស់មូលនិធិព្រីនស៍ក្នុងអំឡុងពេលមានវិបត្តិបានទទួលនូវការសរសើរពីគណៈកម្មការវិនិច្ឆ័យអន្តរជាតិនានា។
អ្នកឧកញ៉ា ចេន ហ្ស៊ី បានបន្ថែមថា “យើងសង្ឃឹមថា ‘ការកសាងអនាគតកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា’ នឹងដឹកនាំក្រុមការងាររបស់យើងនៅមូលនិធិព្រីនស៍តាមរយៈយុទ្ធសាស្ត្រសាជីវកម្មរបស់ខ្លួន “ការកសាងជីវិតកាន់តែប្រសើរ” សម្រាប់ប្រជាជនកម្ពុជា ដែលបានឈានទៅដល់ការវិនិយោគទឹកប្រាក់ជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិកលើគម្រោងក្នុងស្រុក” ។“ការធានាបាននូវការស្តារឡើងវិញរបស់កម្ពុជាគឺជាកិច្ចខិតខំប្រឹងប្រែងនារយៈពេលវែង ដែលពួកយើងនៅតែវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាហើយនឹងផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការជាចាំបាច់ដើម្បីធានាបាននូវភាពជោគជ័យបន្តជានិរន្តរ៍របស់មូលនិធិព្រីនស៍” ។
គួរបញ្ជាក់ថាព្រីនស៍ ហូលឌីង គ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដដ៏ធំមួយនៅកម្ពុជាដែលមានអង្គភាពជាច្រើនធ្វើការផ្តោតលើ វិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ