ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ ការធ្លាក់ចុះចំនួនអ្នកឆ្លង នៅរាជ ធានីភ្នំពេញ ជាចំណុចវិជ្ជមាន សម្រាប់ការបើកសង្គម សេដ្ឋ កិច្ច ឡើងវិញ
មានប្រសាសន៍ តាមរយៈសារជាសំឡេង ហើយដែលត្រូវបានផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា រហូតមកដល់ពេលនេះ ភាពស៊ាំកំពុងតែកើតឡើង នៅរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ហើយការឆ្លងនៅរាជធានីភ្នំពេញ ក៏មានការធ្លាក់ចុះផងដែរ។ ដូច្នេះវាជាចំណុចវិជ្ជមានមួយ ឈានទៅដល់ការបើកសង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេសឡើងវិញ ដែលក្នុងនោះ ក៏មានវិស័យអប់រំផងដែរ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ការឆ្លងជំងឺកូវីដ-១៩ មានសភាពដាច់ដោយដុំ ហើយបានប្រមូលផ្ដុំនៅតាមទីប្រជុំជន។ ចំណែកនៅតំបន់ជនបទ មានការកើនឡើងតិចតួច ហើយខេត្តខ្លះស្ទើរតែពុំមានទៀត ផង។ ប៉ុន្តែសាលារៀន ត្រូវបានបិទទាំងអស់។ ដូច្នេះសម្ដេច បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ធ្វើការពិភាក្សា ជាមួយអាជ្ញាធររាជធានី-ខេត្ត ដើម្បីកំណត់បើកសាលារៀន នៅតាមទីតាំង ឬតំបន់មួយចំនួន ដែលពុំមានជំងឺឆ្លងកើតឡើង។
បើតាមសម្ដេចតេជោ ហ៊ុន សែន ពេលនេះ យើងកំពុងតែចាក់វ៉ាក់សាំង ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំដល់ក្រោម១៨ឆ្នាម ហើយការចាក់វ៉ាក់សាំង លើកុមារ និងយុវវ័យ មកដល់ពេលនេះ ក្នុងគោល ដៅ ២លាននាក់ យើងចាក់បានជិត ១លាន ៥សែននាក់ហើយ។

ជាមួយគ្នានោះ នៅតំបន់មួយចំនួន ដែលមិនមានការឆ្លង យើងអាចបើកសាលារៀនឡើងវិញ ដោយមិនចាំបាច់រង់ចាំការបើកឡើងវិញ នៅទូទាំងប្រទេស។ សម្តេចតេជោថា គួរជ្រើសរើសនៅតាមឃុំ ដែលមិនមានការឆ្លង ដើម្បីឲ្យកុមាររបស់យើង បានចូលសិក្សាឡើងវិញ ហើយរក្សាគម្លាត រក្សាវិធានការសុខាភិបាល និងវិធានការចាំបាច់នានា។
សម្តេចតេជោបញ្ជាក់ថា ប្រសិនបើយើងបន្តបិទតទៅទៀត ដោយមិនបានគិតពីកន្លែងឆ្លង និងកន្លែងដែលមិនឆ្លង អាចធ្វើឲ្យសិស្ស បោះបង់ចោលសាលារៀន ឬធ្វើឲ្យពួកគេភ្លេចអក្សរជាដើម។ ម្យ៉ាងទៀត បើកទោះ បីជា យើងបង្កើតការសិក្សាពីចម្ងាយ ឬតាមអនឡាញ កុមារនៅតាមជនបទ ឬកុមារក្រីក្រមិនមានលទ្ធភាព ឬមិនមានអ៊ីនធឺណិតគ្រប់គ្រាន់ សម្រាប់រៀនសូត្រនោះទេ។
សម្ដេចតេជោ បានណែនាំដែរថា ចំពោះទីតាំង ដែលមានការឆ្លងច្រើន ត្រូវបន្តរៀនតាមអនឡាញដដែល តែយ៉ាងណា ត្រូវស្វែងរកគ្រប់មធ្យោបាយ ដើម្បីឲ្យសិស្សបានរៀនដោយផ្ទាល់ ឬមិនផ្ទាល់។ កន្លែងណាមានលទ្ធភាពបើក គឺត្រូវបើក បើមិនដូច្នោះទេ យើងនឹងបាត់បង់ឱកាស សម្រាប់កុមារ យុវវ័យនិងយុវជនរបស់យើង។
ប្រមុខរាជរដ្ឋាភិបាល បានឲ្យដឹងដែរថា ភាពសាំកំពុងតែកើតឡើងនៅរាជធានីភ្នំពេញ និងនៅខេត្តកណ្ដាល ហើយនៅរាជធានីភ្នំពេញ ការឆ្លងមានការធ្លាក់ចុះ។ ចំណែកអ្នក ដែលបានឆ្លង ក៏មិននាំទៅដល់ស្ថានភាពធ្ងន់ធ្ងរនោះដែរ ។ ក្នុងនោះអត្រាស្លាប់ ក៏មានការថយចុះ ដែលនេះ គឺជាចំណុចវិជ្ជមានមួយ ឈានទៅដល់ការបើកសង្គមសេដ្ឋកិច្ចនៅទូទាំងប្រទេសឡើងវិញ ហើយក្នុងនោះ ក៏មានវិស័យអប់រំផងដែរ។ ដូច្នេះរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវដឹកនាំកិច្ចប្រជុំ ពិភាក្សាលើបញ្ហានេះ ឲ្យបានហ្មត់ចត់ ដើម្បីឈានទៅបើកសាលារៀនឡើងវិញ។ ជាពិសេសតំបន់ ដែលមិនមានជំងឺឆ្លង តំបន់ជនបទ ដើម្បីជៀសវាងកុមារ ក្លាយជាជនរងគ្រោះ ពីជំងឺកូវីដ-១៩ ខណៈដែលទីតាំងរបស់ពួកគេ មិនមានការឆ្លង៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៥ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត