Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ១២ លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំង​ដូសជំរុញ

បានផុស

នៅ

ប្រជាពលរដ្ឋប្រមាណ ១២ លាននាក់ នៅទូទាំងប្រទេសកម្ពុជា នឹងទទួលបានការចាក់ដូសជំរុញ ដើម្បីឱ្យមាន​ភាពស៊ាំ នៅក្នុងសហគមន៍។ នេះបើតាមការបញ្ជាក់ របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពេលទទួលវ៉ាក់សាំង ស៊ីណូវ៉ាក់ ២ លានដូស លោកស្រី យក់ សម្បត្តិបានបញ្ជាក់ថា បច្ចុប្បន្នការចាក់វ៉ាក់សាំងនៅកម្ពុជាមានល្បឿនលឿន ខណៈសម្ដេចតេជោ ទើប​តែកំណត់ឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ពិភាក្សាមើលលទ្ធភាពកន្លែងដែលចាក់វ៉ាក់សាំងបានច្រើន ហើយមិនមានការឆ្លងទេ នឹងអនុញ្ញាតឱ្យបើកដំណើរការសាលារៀនឡើងវិញ។

លោកស្រី យក់ សម្បត្តិ ថ្លែងថា ចំពោះមុខនេះ គឺកំពុងចាក់ជូនទៅដល់ក្រុមជួរមុខ ដែលមានផ្នែក​សុខា​ភិបាល ក្រុមអាជ្ញាធរ សមត្ថកិច្ច ដែលធ្វើការផ្ទាល់ជាមួយកន្លែងដែលប្រឈម ជាពិសេស​នៅ​តាម​ព្រំដែន ទីក្រុង និងទីប្រជុំជន។

លោកស្រី ថ្លែងថា “ទៅអនាគត ជាគោលនយោបាយ សម្ដេចតេជោ បានគិតគូម៉ត់ចត់​ក្នុងការផ្ដល់​នូវ​ដូសជំរុញគ្រប់ប្រជាជនទាំងអស់ ឥឡូវនេះយើងយក ១០ លានជាគោល ដូច្នេះទៅខាងមុខយើង​ប្រហែលជាជំរុញទាំង១០ លានហ្នឹង ហើយកុមារដែលមានអាយុ ១២ ទៅ១៨ ប្រសិន​ជាថ្ងៃ​ក្រោយ​ភាពស៊ាំនៃវ៉ាក់សាំងទៅលើសរីរាង្គមនុស្សកាន់តែបន្តថែមទៀត យើងនឹងផ្ដល់ដូសជំរុញនេះ ទៅ​លើ​ប្រ​ជាជនទាំងអស់យ៉ាងតិចក៏ ១២ លាននាក់ដែរ”។

បើតាមលោកស្រី យក់ សម្បត្តិ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កំពុងបង្កើនល្បឿនចាក់ជាបន្តបន្ទាប់ទៅដល់ក្រុមមន្ត្រីជួរមុខ ខណៈដែលវ៉ាក់សាំងដែលមកដល់ក្នុងខែសីហានេះ បានបញ្ចេញទៅទាំងអស់ ដើម្បី យកទៅចាក់ឱ្យក្រុមជួរមុខទទួលបានបានដូសជំរុញឆាប់រហ័ស។

របាយការណ៍របស់អនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បង្ហាញថា គិតត្រឹមថ្ងៃទី ៣០ ខែសីហា ចំនួនអ្នកចាក់វ៉ាក់សាំងដូសជំរុញ បានជាង ៦០ ម៉ឺននាក់ (៦១០ ៤២៨)៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

ខេត្តក្រចេះ ត្រៀមកម្លាំងប្រមាណ ៤០០ នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម