ព័ត៌មានជាតិ
វឌ្ឍនៈគ្រុប និងក្រុមហ៊ុន PHASE SCIENTIFIC ប្រគល់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ ជូនដល់រដ្ឋាភិបាល ៥ម៉ឺនឈុតបន្ថែម ក្នុងដំណាក់កាលទី២
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test ចំនួន ៥ម៉ឺន ឈុតទៀតដែលជាអំណោយឧបត្ថម្ភរបស់ វឌ្ឍនៈ គ្រុប និង ក្រុមហ៊ុន PHASE SCIENTIFIC ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសម្តេចតេជោ ហ៊ុន សែន ក្នុងដំណាក់កាលទី២ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្ថែមលើចំនួន ៥ម៉ឺន ឈុតដែលបានប្រគល់ជូនក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ សរុបចំនួន ១០ម៉ឺនឈុតស្មើនឹងថវិកា ១លានដុល្លារសហរដ្ឋអាមេរិក។

នេះជាការបន្តរួមចំណែកគាំទ្រយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា របស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយនៅប្រទេសកម្ពុជា និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនកើតចេញពីការវិនិយោគ ដោយធនធានក្នុងស្រុកផ្ទាល់សុទ្ធសាធដូចជា ធនាគារ វឌ្ឍនៈ, ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី, សណ្ឋាគាររ៉ូសវូដ, វឌ្ឍនៈ អេហ្វ&ប៊ី, វឌ្ឍនៈ អ៊ិនវេសមេន, វឌ្ឍនៈ ប្រូវើរី, វឌ្ឍនៈ Golf Resort និងវឌ្ឍនៈ វីល ។ល។ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន PHASE SCIENTIFIC ដែលជាក្រុមហ៊ុនផលិតឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test មានមូលដ្ឋាននៅទីក្រុង ហុងកុង។

ក្រុមហ៊ុន PHASE SCIENTIFIC បានឱ្យដឹងថា ថ្មីៗនេះ ស្ថាប័នម្ហូបអាហារនិងឱសថរបស់សហរដ្ឋអាមេរិក (US Food and Drug Administration) បានធ្វើការសិក្សានិងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើគុណភាព និងប្រសិទ្ធភាពនៃឧបករណ៍តេស្តរហ័សពិនិត្យរកអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test តាមសំណើរបស់ក្រុមហ៊ុន ហើយជាលទ្ធផលបានផ្តល់ការអនុញ្ញាតដាក់ឱ្យប្រើប្រាស់បន្ទាន់ (Emergency Use Authorization) នូវឧបករណ៍តេស្តរហ័សពិនិត្យរកអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test នេះ ដែលធ្វើឱ្យអ្នកប្រើប្រាស់នៅទូទាំងពិភពលោកកាន់តែមានទំនុកចិត្តខ្លាំងឡើងថែមទៀត។

បច្ចុប្បន្ន ឧបករណ៍តេស្តរហ័សពិនិត្យរកអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test បានទទួលការពេញនិយមគាំទ្រកាន់តែច្រើនឡើងនៅក្នុងទីផ្សារកម្ពុជា បន្ទាប់ពី ត្រូវបាននាំចូលនិងផ្គត់ផ្គង់ដោយក្រុមហ៊ុន Horographykarat Co. Ltd ដែលមានអ្នកឧកញ៉ា HOLIC TANDIJONO ជាស្ថាបនិក។ គួររំលឹកផងដែរថា ឧបករណ៍តេស្តរហ័សពិនិត្យរកអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test មានលក្ខណៈពិសេសៗជាច្រើនដូចជា៖


• ការទទួលបានម៉ាកសញ្ញា CE ដែលបញ្ជាក់អំពីភាពអនុលោមតាមបទដ្ឋានរបស់សហភាពអឺរ៉ុប
• លក្ខណៈសាមញ្ញងាយស្រួលប្រើ និងអាចផ្តល់លទ្ធផលតេស្តយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹមតែ ២០នាទី ប៉ុណ្ណោះ ដោយពុំចាំបាច់ត្រូវការឧបករណ៍ ឬសម្ភារៈអ្វីជំនួយបន្ថែមទៀតនោះទេ
• ការវាយតម្លៃទទួលស្គាល់អំពីភាពត្រឹមត្រូវ តាមរយៈការពិសោធន៍សាកល្បងលើសំណាកគំរូក្នុងទ្រង់ទ្រាយដ៏ធំជាងគេបំផុតនៅក្នុងលោក។ល។
ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ-១៩ INDICAID COVID-19 Rapid antigen test មានដាក់លក់នៅក្នុងផ្សារទំនើប អគារ វឌ្ឍនៈ កាពីតាល ជាន់ផ្ទាល់ដី (អគារលេខ៦៦ មហាវិថី ព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ) ហើយអតិថិជនក៏អាចធ្វើការសាកសួរសម្រាប់ព័ត៌មានបន្ថែមអំពី ឧបករណ៍តេស្តរហ័ស INDICAID COVID-19 Rapid antigen test នៅគ្រប់សាខាធនាគារ វឌ្ឍនៈ ទូទាំងព្រះរាជាណាចក្រកម្ពុជា ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ +៨៥៥-១១-៧៧២២១១ ឬចុច Follow Instagram ឬ Facebook Page ឈ្មោះ HRKCARE៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ