Connect with us

ព័ត៌មានជាតិ

តំបន់​ប្រាសាទ​ចំនួន២ កំពុងរៀបចំការពិនិត្យឡើងវិញ និងដោះមីន​

បានផុស

នៅ

​អាជ្ញាធរជាតិ​​បាន ​​និងកំពុងរៀបចំដោះមីន​​នៅតំបន់ប្រាសាទចំនួន២ ក្នុងទឹកដីខេត្ត​ព្រះវិហារ ដែល​មានសន្សល់​នូវ​គ្រាប់​​មិនទាន់​ផ្ទុះ កាល​ពី​​សម័យ​សង្គ្រាម។ តំបន់​ប្រាសាទ​ចំនួន២​នោះ គឺប្រាសាទព្រះវិហារ​ និងតំបន់ប្រាសាទកោះកេរ​ ដែលកម្ពុជាបាន​ស្នើ​ដាក់​ទៅជា​សម្បត្តិ​បេតិភណ្ឌពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ ពុទ្ធិការ អគ្គនាយក នៃអាជ្ញាធរជាតិ​ព្រះវិហារ​ បានថ្លែងប្រាប់ “កម្ពុជាថ្មី​” ​ថា​ មកដល់ពេលនេះ នៅតំបន់ប្រាសាទកោះកេរ មិនទាន់ដោះមីនអស់ទេ បើតាមផែនទីរបស់ស៊ីម៉ាក់ (CMAC)​ គឺនៅសល់ផ្ទៃដីមួយចំនួនតួចប៉ុណ្ណោះ ដែលត្រូវធ្វើការដោះមីនបន្ថែមទៀត និងបង្ហើយ ហើយតំបន់នេះ ​ស៊ីម៉ាក់ក៏ធ្លាប់ដោះច្រើនដងមកហើយ ប៉ុន្តែ​មិន​ទាន់​អស់​ ដែលត្រូវពិនិត្យឡើងវិញ​។

ចំណែកនៅប្រាសាទព្រះវិហារ ក៏បាន​​ដោះច្រើនលើកដែរ ប៉ុន្តែ​ក្រោយពីមាន​បញ្ហា​​ជម្លោះប្រដាប់អាវុធជាមួយថៃ កាលពីឆ្នាំ២០០៨ ​ចាំបាច់ត្រូវតែពិនិត្យឡើងវិញ​​ ដើម្បីកុំឱ្យមាន​បញ្ហាគ្រោះថ្នាក់​ណាមួយដល់អ្នកគ្រប់គ្រង ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។​

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ​ទី២៧ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារ​បានរៀបចំកិច្ចប្រជុំមួយ​ ស្តី​ពីការងារបោសសម្អាតមីនក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ ដឹកនាំ ​ដោយមានការចូលរួមពី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មន្ត្រី ​តំណាង​អង្គភាព​ CMAC និងអ្នកពាក់ព័ន្ធយ៉ាងច្រើន ហើយកិច្ចប្រជុំ​បាន​លើកឡើងពី​ ការប្រើប្រាស់ទីតាំងបង្ហាញ​ ដែលមានការឯកភាពគ្នា នីតិវិធីនៃការស្នើសុំការបោសសម្អាតមីន និងនីតិវិធីសហ​ការគ្នារវាង CMAC និងអាជ្ញាធរជាតិព្រះវិហារ។

លោក គង់ ពុទ្ធិការ​ បាន​បញ្ជាក់ដែរថា កិច្ចប្រជុំនេះ បានកំណត់ចំណុចអាទិភាពជាមុនសិន  ដោយសារតែផ្ទៃដីនៅប្រាសាទព្រះវិហារមានទំហំធំ​​ ​ប្រមាណ២០,០០០ហិកតា ​ដូច្នេះ​ត្រូវតែពិនិត្យចំណុចអាទិភាព និងលើកជាផែនការសកម្មភាពជាមួយស៊ីម៉ាក់​ជាមុនសិន​​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម