Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំផ្តល់អាទិភាពឱ្យសិស្សថ្នាក់ទី៩ និងទី១២រៀននៅតាមសាលារៀន

បានផុស

នៅ

ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានផ្តល់​អាទិភាព​ទៅលើ​សិស្ស​ថ្នាក់​ទី​៩និង​ទី​១២​ដែលជា​ឆ្នាំ​ត្រូវ​ប្រឡង​ឱ្យ​រៀន​នៅតាម​សាលារៀន ប៉ុន្តែ​ក្នុង​រូបភាពជាការ​រៀន​តាម​បណ្ដុំដែលមាន​ចំនួន​តិចជាង១៥នាក់ និង​ផ្លាស់​វេនដើម្បី​ងាយស្រួល​ក្នុងការបង្រៀន និង​ការគ្រប់គ្រង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សេចក្តីណែនាំ​ស្តីពី​ការបង្រៀន និង​រៀន​តាម​បណ្តុំសម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជននៅ​ភូមិសាស្ត្រដែលមាន​ហានិភ័យ​ទាប​របស់​ក្រសួង​អប់រំ​ចុះ​ថ្ងៃទី​៣១​ ខែសីហា​នេះ​បាន​ឱ្យដឹងថា​ ដើម្បី​ធានា​បាន​នូវ​ការបន្ត​ការសិក្សា​របស់​សិស្សា​នុសិស្ស​-​និស្សិត ចាប់ពី​ខែកញ្ញារហូតដល់​ការបិទបញ្ចប់​ឆ្នាំ​សិក្សា​២០២០-២០២១​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២១ និង​ដើម្បី​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា បឋមភូមិ​ក្នុង​ខែវិច្ឆិកា និង​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ខែធ្នូ ឆ្នាំ​២០២១ គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជនអាច​ពិនិត្យ​លទ្ធភាព​អនុវត្ត​ការបង្រៀន​និង​រៀន​តាម​បណ្តុំអាស្រ័យ​លើ​ស្ថាន​ភាពធនធាន និង​ការច្នៃប្រឌិត​របស់គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ​នៅ​ភូមិសាស្ត្រ​ដែល​ធានាថា​ មិនមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​នៅតាម​ក្រុង​-​ស្រុក​-​ខណ្ឌ​ដែល​ចាត់ទុកថា​មាន​សុវត្ថិភាព នៅតាម​ខេត្ត​មួយចំនួន ឬ​យ៉ាងហោចណាស់​ការរៀន​ជា​បណ្ដុំ​ចំនួន​តិចជាង​១៥​នាក់​នៅតាម​ថ្នាក់រៀន នៅតាម​ក្រុង​-​ស្រុក​-ខណ្ឌ ដែល​គ្មាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

ក្រសួង​អប់រំ​បាន​បន្តថា​ ការបើក​ដំណើរការ​ឡើងវិញ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​គ្រ​ប់កម្រិ​ត នៅ​តាម​ក្រុង ស្រុក ខណ្ឌ ដែលមាន​ហានិភ័យ​ទាប ដោយ​អាជ្ញាធរ​រាជធានី ខេត្តត្រូវធ្វើ​ការវាយតម្លៃ​ស្ថានភាព​ជាក់ស្ដែង និងការអនុវត្ត​នូវ​គម្លាត​សុវត្ថិភាព និង​វិធានការ​សុខាភិបាល​ចាំបាច់​នានា​គណៈ​អភិបាល​រាជធានី ខេត្ត​ត្រូវ​កំណត់​ភូមិសាស្ត្រ​ដែលមាន​ហានិភ័យ​ខ្ពស់ ភូមិសាស្ត្រ​ដែលមាន​ហានិ​ភ័យ​ទាប និង​ភូមិសាស្ត្រ​ដែល​ពុំមាន​ការឆ្លង​ជំងឺ​កូ​វីដ១៩​។​

ចំណែក​មន្ទីរអប់រំយុវជន និង​កីឡា​រាជធានី ខេត្ត ត្រូវ​ពិភាក្សា​ជាមួយ​គណៈ​អភិបាល​រាជធានី ខេត្ត ដើម្បី​ជ្រើសរើស​សា​លាម​ត្តេ​យ្យ​សិក្សា- សាលាបឋមសិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ ដែលមាន​លទ្ធភាព​បើក​ដំណើរការ​ឡើងវិញ វាយតម្លៃនិង​ជ្រើសរើស​គ្រឹះស្ថានសិក្សា​ដែល​ត្រូវ​បើក​ដំណើរការ​ឡើងវិញ ដោយ​ត្រូវរៀបចំ​យន្ត​ការរៀន​និង​បង្រៀន និង​ត្រូវ​រៀបចំ​ជា​ផែនការ​ឱ្យបាន​ច្បាស់លាស់​ដោយមាន​ការអនុម័ត​ពី​អាជ្ញាធរ​រាជធានី ខេត្ត រួច​ផ្ញើមក​ក្រសួង ដើម្បី​បូកសរុប​។​

ទន្ទឹមនឹងនេះ​ ត្រូវបង្កើត​គណៈកម្មការ​គ្រប់គ្រង​សាលារៀន ដោយមាន​ការចូលរួម​ពី​មាតាបិតា បុគ្គលិក សុខ​ភិ​បាល និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្តល់ព័ត៌មាន​និង​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់​ខ្ជួន​នូវ​គោល​ការណ៍​ប្រតិបត្តិ​ស្តង់ដារ​។​

ជាងនេះទៀត ​ត្រូវ​បន្ត​អនុវត្ត​កម្មវិធីសិក្សា​បង្រួញ​ដោយ​រៀបចំ​ផែនការ​បង្រៀន​ប្រចាំ​ស​ប្ដាហ៍ និង​ប្រចាំខែ​ឡើងវិញ ដោយ​ផ្តោតលើ​ខ្លឹមសារ​មេរៀន​សំខាន់ៗ ដែលជា​មូលដ្ឋានគ្រឹះ​ក្នុង​ការបន្ត​ការ​សិក្សា​នៅ​ថ្នាក់​បន្តបន្ទាប់​ទៀត​សង្ខេប​ខ្លឹមសារ​មេ​រៀន​ដោយ​ផ្តោតលើ​បញ្ញត្តិ ដែល​ធ្វើឱ្យ​សិស្ស​ងាយ​យល់ និង​អាច​យកទៅ​អនុវត្តបាន​។ បន្ត​រៀន​តាម​បណ្ដុំដែលមាន​ចំនួន​តិចជាង១៥នាក់ និង​ផ្លាស់​វេន​ឬ​ការរៀន​តាមបែប​ចម្រុះ​។​

ចំពោះ​តំបន់​ប្រជុំជន និង​ទីក្រុងដែលមាន​ការឆ្លង​តិច និង​មាន​ការចាក់​វ៉ាក់សាំង​រួចហើយ​ត្រូវ​វាយ​តម្លៃ​តំបន់​សិក្សាដើម្បី​រៀបចំ​យន្តការ​រៀន​និង​បង្រៀន និង​ត្រូវ​រៀបចំ​ជា​ផែនការ​ឱ្យបានច្បាស់លាស់​ដោយមាន​ការ​អនុម័ត​ពី​អាជ្ញាធរ​រាជធានី ខេត្តរួច​ផ្ញើមក​ក្រសួង​ដើម្បី​បូកសរុប​និង​ត្រូវបង្កើត​គណៈកម្មការ​គ្រប់គ្រង​សាលារៀនដោយមាន​ការចូលរួម​ពី​មាតាបិតា និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ផ្ដល់ព័ត៌មាន​។​

ក្រសួង​បាន​ណែនាំ​ថា ​ត្រូវ​ផ្តល់​អាទិភាព​ទៅលើ​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ ឱ្យ​រៀន​នៅតាម​សាលារៀន ប៉ុន្តែ​ក្នុង​រូបភាពជាការ​រៀន​តាម​បណ្ដុំដែលមាន​ចំនួន​តិចជាង១៥នាក់ និង​ផ្លាស់​វេនដើម្បី​ងាយស្រួល​ក្នុងការបង្រៀន និង​ការគ្រប់គ្រង​។ ចំពោះ​កម្រិត​ថ្នាក់​ផ្សេងទៀត អាច​រៀបចំ​ការរៀន​ជា​បណ្ដុំ​មិនឱ្យ​លើសពី​១៥​នាក់ ទៅតាម​ស្ថានភាព​ជាក់ស្ដែង ដោយ​អាច​រៀបចំ​ការរៀន​តាម​បណ្ដុំ​នៅ​សាលារៀន​ និង​បែង​ចែកវេន ឬ​បណ្ដុំ​តាម​ចម្រុះ​ថ្នាក់ ឬ​អាច​រៀបចំ​នៅតាម​ផ្ទះ វត្ត​អារាមឬ​កន្លែង​សមស្រប រៀបចំ​ចងក្រង​បញ្ជី​ឈ្មោះ​សិស្ស​តាម​បណ្តុំនិង​តាម​កម្រិត​ថ្នាក់​នីមួយៗ​។ ករណី​បណ្ដុំ មាន – សិស្ស​តិចពេក​អាច​ផ្គួប​កម្រិត​ថ្នាក់​ចូលគ្នា ឬ​អាច​ផ្គួប​គ្នា​លើសពី ២​កម្រិត​ថ្នាក់​។ត្រូវអនុវត្ត​ការធ្វើ​តេស្ត និង​ការវាយ​តម្លៃ​ការសិក្សា​សិស្ស ជាពិសេស​ថ្នាក់​ទី​៩ និង​ទី​១២ បានគត់មត់ ក្រោមរូបភាព​ជាការ​ប្រឡងការធ្វើ​តេស្ត​ដាក់ពិន្ទុ​ប្រចាំខែត្រីមាសប្រចាំឆ្នាំ​។

ចំពោះ​ភូមិសាស្ត្រ​ដែលមាន​ហានិភ័យ​ខ្ពស់អាច​រៀបចំ​ឱ្យ​មាន​ការរៀន​ជា​បណ្ដុំ​នៅតាម​ផ្ទះការ​សិក្សា​ទៅតាម​កន្លែង​ជាក់ស្ដែងដែល​ជ្រើសរើស​ដោយ​សហគមន៍និង​អាជ្ញាធរ​ស្រុក​និង​ការធ្វើជា​បណ្ដុំ​ស្វ័យ​សិក្សា​ដោយ​សិស្ស​ថ្នាក់ខ្ពស់​ជួយ​សិស្ស​ថ្នាក់​ទាបជាដើម​តែ​ត្រូវតែមាន​ការយល់ព្រម​ពី​មាតាបិតា ឬ​អ្នកអាណាព្យាបាល និង​ទាមទារ​ការចូលរួម​ពី​មាតាបិតា ហើយ​ត្រូវ​អនុវត្តតាម​ការរៀន​តាមសន្លឹក​កិច្ច​ការជំរុញ​មាតាបិតា​ក្នុង​ការជួយ​លើកទឹកចិត្ត និងស្វ័យ​សិក្សា​របស់​សិស្សជាពិសេស​សិស្ស​តូចៗ​។​

លើសពីនេះ​ទៀ​ត គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​ពិនិត្យមើលចាត់វិធានការ​ថែទាំ​, លើកកម្ពស់​អនាម័យ​សណ្តាប់ធ្នាប់​នៅ​សាលារៀនទោះបីជា​គ្រឹះស្ថានសិក្សា​មិនទាន់​បើក​ដំណើរការ​ឡើងវិញ​ក៏ដោយ​និង​មិន​អនុញ្ញាតឱ្យមានការ​លក់ដូរ​ចំណី ឬ​អាហារ និង​សកម្មភាព​ហាត់​កីឡានៅក្នុង​គ្រឹះស្ថាន​សិក្សា​នោះទេ​ហើយ​ចំពោះ​គ្រូបង្រៀន​ដែលមាន​អាយុ​លើសពី៥០​ឆ្នាំឡើងទៅ គួរតែ​បង្រៀន​តាម​អន​ឡាញ ឬ​ចែក​សន្លឹក​កិច្ចការ​។​

គួរ​បញ្ចាក់​ថា ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែសីហា​នេះ សម្តេចតេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ចេញសារ​សម្លេង​បន្ទាន់​មួយ​ណែនាំ​ដល់ក្រសួង​អប់រំ​យុវជន និង​កីឡាឲ្យ​សហការ​ជាមួយ​បណ្តាខេត្ត​នានា ដើ​ម្បីពិនិត្យមើល​លើ​ការ បើក​សាលារៀន​ឡើងវិញ​នៅតាម​ភូមិឃុំ​ដែល​មិនមាន​ការឆ្លង​ជំងឺ​កូវីដ​១៩ និង​កន្លែង​ដែល​ឆ្លង​តិចដោយ​មិនត្រូវ​រងចាំ​ការបើក​លា​សា​រៀន​ព្រម​គ្នា​នៅ​ទូទាំងប្រទេស​នោះឡើយប៉ុន្តែ​ក៍​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព និង​គោរព​តាម​វិធានការ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​ប្រចាំ​ផងដែរ​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ៨ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម