ព័ត៌មានជាតិ
រាជរដ្ឋាភិបាល សម្រេចបង្កើតឃុំថ្មីដាក់ឈ្មោះ «ឃុំយាយម៉ៅពេជ្រនិល»
រាជរដ្ឋាភិបាលបានសម្រេចបង្កើត ឃុំយាយម៉ៅពេជ្រនិលថ្មីមួយទៀតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយកាត់យកភូមិចំនួន៩ ពីឃុំត្រែងត្រយឹង គឺភូមិទី៣ ភូមិទី៦ ភូមិចំការចេក ភូមិទឹកចេញ ភូមិព្រីង ភូមិកងមាស ភូមិវាលធំ ភូមិសម្បទានសែនជ័យ និងភូមិស្រល់។

ទីតាំងសាលាឃុំយាយម៉ៅពេជ្រនិល ស្ថិតនៅក្នុងភូមិចំការចេក រីឯព្រំប្រទល់រដ្ឋបាលឃុំយាយម៉ៅពេជ្រនិល ត្រូវបានកំណត់នៅក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យ។
នៅក្នុងអំឡុងពេលនេះ ភូមិទាំង៩ គឺភូមិទី៣ ភូមិទី៦ ភូមិចំការចេក ភូមិទឹកចេញ ភូមិព្រីង ភូមិកងមាស ភូមិវាលធំ ភូមិសម្បទានសែនជ័យ និងភូមិស្រល់ ដែលត្រូវកាត់ឲ្យទៅ ឃុំយាយម៉ៅពេជ្រនិល ត្រូវបន្តស្ថិតនៅក្រោមការគ្រប់គ្រង របស់ ក្រុមប្រឹក្សាឃុំត្រែងត្រយឹង រហូតដល់មានក្រុមប្រឹក្សាឃុំយាយម៉ៅពេជ្រនិល មកជំនួស។

គួរបញ្ជាក់ថា ខេត្តកំពង់សឺ្ពបច្ចុប្បន្ន មានភូមិចំនួន១៣១៩ ភូមិ, ឃុំ-សង្កាត់ ចំនួន៨៩ ដោយមិនរាប់បញ្ចូលឃុំយាយម៉ៅដែលត្រូវបង្កើតថ្មី និងមានស្រុកចំនួន ៨៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់