Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង ជូនពលរដ្ឋ នៅ​មន្ទីរពេទ្យបង្អែកខេត្តកំពត

បានផុស

នៅ

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​កងកម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្តកំពត បាន​អញ្ជើញ ចូលរួម ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពត ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​ក្រុមគ្រូពេទ្យ ដែល​បាន​យកចិត្តទុកដាក់​អស់កម្លាំង​កាយ​ចិត្ត ក្នុង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​កន្លងមក ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​សម្រាប់​ខេត្តកំពត​។ ពិសេស​បន្ត​ចាក់​ជូន​ដល់​កុមារ ចាប់ពី​អាយុ ១២​ឆ្នាំ ដល់ ១៨ ឆ្នាំ និង​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​គិតការ​នឿយហត់ សំដៅ​រួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​។

​ឯកឧត្តម​បាន​បញ្ជាក់ថា ជានិច្ចកាល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្ដេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្ដេច​ទាំង​ទ្វេ​តែងតែ គិតគូរ​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​ព្រមទាំង​សុខុមាលភាព អាយុជីវិត​ប្រជាពលរដ្ឋ គ្រប់​កាលៈទេសៈ ពិសេស​ក្នុង​បរិបទ​កូ​វីដ​១៩ ដ៏​សែន​លំបាក​នេះ ក្រៅពី​ការដាក់ចេញ​នូវ វិធានការ ចំណាត់ការ បទបញ្ជា​ក៏ដូចជា​សាចរ​ណែនាំ​ជាច្រើន ដើម្បី​បង្កា​ទប់ស្កា់ត់​ការឆ្លង​រីក​រាលដាល់​ជ​ងឺ​កូ​វីដ​-១៩​។ សម្តេច​តេ​ជោ​បាន​ខិតខំ​ប្រើ​អស់​លទ្ធភាព គ្រប់​មធ្យោបាយ ដើម្បី​ស្វែងរក​វ៉ាក់សាំង​មកចាក់​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ឲ្យ​បាន​គ្រប់គ្នា​ពិសេស​ក្នុង​ពេលនេះ​បន្ត​ការចាក់​ជូន​ដល់​កុមារ​និង​យុវវ័យ និង​ប្រជាពលរដ្ឋ​ទូទៅ​ដើម្បី​កាត់ផ្ដាច់​នូវ​ការចម្លង​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ នៅក្នុង​គោលដៅ​ទៅមុខ​នឹង​បើក​សាលារៀន​ជូន​ដល់​កុមារ​ និង​យុវវ័យ​ឲ្យ​បាន​ចូលរៀន​ឡើងវិញ​ទាំងអស់គ្នា​ផងដែរ​។

​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​អំពាវនាវ ដល់​ពលរដ្ឋ​ទូទៅ ពិសេស​ឪពុក ម្ដាយ អាណាព្យាបាល សូម​បញ្ជូន កុមារ និង​យុវវ័យ​ទាំងអស់ មក​ទទួល​ឲ្យ​បាន​គ្រប់គ្នា​ទាំងអស់​។ ប៉ុន្តែ​បើទោះបី​ទទួលបាន​ការចាក់​វ៉ាក់សាំង​ហើយ​ក្ដី ក៏​សូម​ឲ្យ​បន្ត​អនុវត្តតាម​វិធាន​សុខាភិបាល ពិសេស ៣​ការពារ និង​៣​កុំ តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ នៅតាម​សហគមន៍​ឱ្យបាន​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

នយោបាយ២៥ នាទីutes មុន

គណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ជីវិតកម្សាន្ដ២៦ នាទីutes មុន

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

ព័ត៌មានជាតិ៣០ នាទីutes មុន

ក្រុមហ៊ុនហូលឌីងត្រូវបានអនុញ្ញាតឱ្យ​ធ្វើការបោះផ្សាយមូលប​ត្រកម្មសិទ្ធិនៅកម្ពុជា

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

ជូរី ល្អហួស មោទនភាព ក្រោយជោគជ័យក្នុងការផលិតវីដេអូឯកសារ ”របាំអប្សរា” លើកទី ២

Sokha Hotels

ព័ត៌មានពេញនិយម