ព័ត៌មានជាតិ
ឃាត់ខ្លួន បុរសវ័យ៦៤ឆ្នាំម្នាក់ ករណីគ្រឿងញៀន នៅខេត្តបាត់ដំបង
សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
ជាក់ស្តែង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១១ និង ១០នាទី នៅចំណុចក្រុមទី៥ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ ករណី ក្នុងបទល្មើសជាក់ស្តែង ក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ី សំប៊ុន ហៅ ឌុង ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅក្រុមទី៥ ភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត វត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក៨ថង់ ទម្ងន់ ៨,៨៤ក្រាម ទូរសព្ទដៃចំនួន ១ គ្រឿង កូនជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ២ និង សម្ភារៈសម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន ដោយបច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនតាមផ្លូវច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២៤ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង