Connect with us

ព័ត៌មានជាតិ

ខេត្ត​កំពង់ស្ពឺ​ សេសសល់​​ប្រាសាទ​តែ​មួយ​គត់ អាយុ​ចំណាស់​ជាង​ប្រាសាទ​អង្គរវត្តទៅ​ទៀត

បានផុស

នៅ

ប្រាសាទ​ភ្នំ​ក្អែក​ពង ជា​សំណង់​ប្រាសាទ​បុរាណ​សេសសល់​តែ​មួយ​គត់ មាន​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ស្ពឺ។

លោក ស៊ុន មានជ័យ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ប្រាសាទ​នេះ​មានការ​ខូចខាត ៦០ ភាគរយ នៅ​សល់​តែ​ជញ្ជាំង ៣ ផ្ទាំង ហើយ​ដំបូល​ខូចខាត​បាក់​រលំ​អស់​ហើយ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ប្រាសាទ​ភ្នំក្អែកពង មានទីតាំង​ស្ថិត​ក្នុង​មូលដ្ឋាន​បញ្ជាការដ្ឋានហ្វឹកហ្វឺនកងរថក្រោះ (ACO) នៅ​ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ ដូច្នេះ​ហើយ​ទើប​មាន​ការ​ពិបាក​សម្រាប់​ភ្ញៀវ​ទេសចរ​ចេញចូល​ទៅ​ទស្សនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ឯកសារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ ប្រាសាទក្អែកពង ឬប្រាសាទភ្នំក្អែកពង ជាសំណង់ស្ថាបត្យកម្មប្រាសាទឥដ្ឋតែមួយគត់ ដែលបច្ចុប្បន្ននៅមានរូបរាងប្រមាណជា៤០%តែប៉ុណ្ណោះ។ ប្រាសាទនេះស្ថាបនាឡើងនៅលើចង្កេះភ្នំផ្នែកខាងកើតឈៀងខាងជើង នៃជ្រលងភ្នំក្អែកពងទាំងមូល មានទីតាំងស្ថិតក្នុងភូមិក្អែកពង ឃុំតាំងស្យា ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ទីតាំងខាងលើភ្នំនេះ មានតួប៉មចំនួនពីរសង់បែរមុខទៅទិសខាងកើតធ្វើពីឥដ្ឋ តែសព្វថ្ងៃតួប៉មមួយទៀត (ខាងជើង) បានដួលរលំបាត់រូបរាងសល់តែគ្រឹះស្មើដី ហើយប្រហែលជាសំណង់តួប៉មប្រាសាទដែលសង់មុនប្រាសាទបច្ចុប្បន្ន។ នៅជុំវិញប្រាសាទមានហេដ្ឋារចនាសម្ព័ន្ធគូទឹក (ស្រះ) មួយកន្លែង ស្ថិតនៅចំពីមុខប្រាសាទ​​ផ្នែកខាងកើតត្រង់ទីចង្កេះភ្នំ និងមានជណ្តើរប្រាសាទចាស់ចំនួន២កន្លែង។ ទី១.ជណ្តើរខាងកើត យើងឃើញស្ថាបត្យករបុរាណបានប្រើសម្ភារៈសំណង់អំពីឥដ្ឋ និងប្រើថ្មភ្នំយកពីទីតាំងផ្ទាល់ ដើម្បីរៀបបន្តុបឆ្លាស់គ្នាយ៉ាងល្អ។

ដោយឡែកនៅជម្រាលចុះខាងជើង ប្រហែលជាជណ្តើរឡើងមកប្រាសាទដែរ តែអាចជាផ្លូវចាស់ឬជណ្តើរប្រាសាទ​ចាស់ (តួប៉មខាងជើង) ព្រោះមិនប្រទះសម្ភារៈសំណង់ដែលតម្រៀបមានកាំថ្នាក់ អាចចុះឬឡើងបានឡើយ។ ចំពោះសំណង់ស្ថាបត្យកម្មរបស់ប្រាសាទ ឥដ្ឋនេះសង្កេតឃើញថា ស្ថិតនៅសម័យមុនអង្គរ ក្នុងគំរូរចនាបថសំបូរព្រៃគុក ក្នុងអំឡុងដើមសតវត្សទី៧ ចន្លោះឆ្នាំ (615-635 A.D) ក្នុងរាជព្រះបាទឥសានវម្ម៌ទី១។

ប៉ុន្តែបើសិក្សាពីប្រភពទិន្នន័យពីអ្នកស្រុក មេភូមិ និងប្រធានការិយាល័យវប្បធម៌ និងវិចិត្រសិល្បៈស្រុកភ្នំស្រួច បញ្ជាក់ថា កន្លងមកនៅផ្នែកខាងលើភ្នំនៃបរិវេណប្រាសាទ ធ្លាប់មានផ្ទាំងស្នានទ្រោណីឬទបង្ហូរទឹកមន្តដែលជាជើងទម្រតម្កល់ព្រះសិវលិង្គ។ តែសព្វថ្ងៃក្រៅតែពីសំណល់ឥដ្ឋ ផ្ទាំងថ្មភក់ជាមេទ្វារប្រាសាទ យើងសង្កេតឃើញមាន ភស្តុតាងសំខាន់នៃសិលាចារឹកមួយផ្ទាំងតូចទំហំប្រហែល (25x15x5)cm ធ្វើពីថ្មភក់ មានចំនួន៦បន្ទាត់ ជាភាសាសំស្រ្កឹតរលុបស្ទើរអស់ដែលបានបញ្ជាក់ថា អាចស្ថិតនៅចន្លោះសតវត្សទី៧-៨ ហើយ​អាចជាប្រាសាទព្រហ្មញ្ញសាសនា ក្នុងរាជព្រះបាទជ័យវម៌្មទី១ ឧទ្ទិសថ្វាយដល់ព្រះឥសូរ។

ជាការសន្និដ្ឋាន តួប៉មប្រាសាទខាងជើង (រលំបាត់រូបរាង) និងតួប៉មដែលមានរូបរាង សព្វថ្ងៃ គឺសំណង់ស្ថាបត្យកម្មប្រាសាទប្រហែលជាស្ថិតនៅក្នុងអំឡុងដើមសតវត្សទី៧ ព្រោះបើផ្អែកតាមសិលាចារឹកសុវណ្ណភូមិ ដែលបានរកឃើញនៅវត្តគីរីស្ដេចគង់ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយប្រហែលជាមានការកសាងរបស់ព្រះរាជាក្រោយៗជាបន្តបន្ទាប់មកទៀត ដល់ដើមសតវត្សទី៨លើភ្នំនេះ (បើផ្អែកតាមសិលាចារឹកនៅក្នុងតួប៉មប្រាសាទសព្វថ្ងៃ)៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម