Connect with us

ព័ត៌មានជាតិ

ការស្តារប្រឡាយ ទួលពង្រទី២ សម្រេចជាង៩០% សល់ ១០០ម៉ែត្រ ប៉ះពាល់ពលរដ្ឋ

បានផុស

នៅ

ការស្តារប្រឡាយ ទួលពង្រទី២ ស្ថិតនៅភូមិសាស្រ្តសង្កាត់ចោមចៅ២ និងចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលមានប្រវែងជាង៦,០០០ម៉ែត្រ មកដល់ពេលនេះសម្រេចបានជាង៩០ភាគរយហើយ ពោលគឺនៅសល់តែប្រមាណ១០០ម៉ែត្រទៀតប៉ុណ្ណោះ។ មូលហេតុនៅសេសសល់នេះព្រោះបញ្ហាដោះស្រាយផលប៉ះពាល់ជាមួយរបងថ្មរបស់ប្រជាពលរដ្ឋ ដែលសង់ជាប់ប្រឡាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន សុខខេន ប្រធានស្តីទីអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃ០១ ខែកញ្ញានេះថា ដោយមានការយកចិត្តទុកដាក់ និងការចង្អុលណែនាំពីលោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ បញ្ហាលិចលង់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បាន និងកំពុងធ្វើ
សកម្មភាព ស្តារប្រឡាយ ទួលពង្រទី២ ដើម្បីបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា បើទោះបីរាជធានីភ្នំពេញបាន និងកំពុងប្រឈមមុខការរីករាលដាលនៃជំងកូវីដ-១៩ ក៏ដោយ។

ជាក់ស្ដែង សម្រាប់ការងារស្តារប្រឡាយ ទួលពង្រទី២នេះ ក្រុមការងារបាន និងកំពុងអនុវត្តយ៉ាងញាប់ដៃញាប់ជើង ហើយបើគិតត្រឹមថ្ងៃទី០១ កញ្ញានេះ ការស្តារប្រឡាយ ទួលពង្រទី២ សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់តែប្រមាណ១០០ម៉ែត្រទៀតប៉ុណ្ណោះ ក្នុងប្រវែងសរុប៦,១០០ម៉ែត្រ។ ចំពោះមូលហេតុ ដែលនៅសេសសល់នេះក៏ព្រោះតែជួបនឹងបញ្ហាដោះស្រាយផលប៉ះពាល់ជាមួយរបងថ្មរបស់ប្រជាពលរដ្ឋ ដែលសង់ជាប់ប្រឡាយ។

លោកបញ្ជាក់បន្តថា ចំពោះផលប៉ះពាល់នេះ អាជ្ញាធរ សង្កាត់ ខណ្ឌបាន និងកំពុងធ្វើការដោះស្រាយហើយ។ បើដោះស្រាយរួចពេលណា ការប្រឡាយនេះនឹងរួចរាល់ក្នុង១សប្តាហ៍ទៀត។ តែលោកជឿថា ប្រឡាយនេះនឹងស្តាររួចរាល់យ៉ាងយូរនៅពាក់កណ្តាលខែកញ្ញានេះ។

លោក ម៉ែន សុខខេន បានបន្តថា ប្រឡាយ​ទួល​ពង្រទី២ នេះមានប្រវែង៦,១០០ម៉ែត្រ មានទទឹងពី១០ម៉ែត្រទៅ ១៥ម៉ែត្រ និងមានជម្រៅចាប់ពី ២,៥ម៉ែត្រ ទៅ៣,៥ម៉ែត្រ។ ប្រឡាយនេះ មានតួនាទីជាប្រឡាយមេបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ពីផ្លូវជាតិលេខ៣ ទៅកាន់ប្រឡាយព្រែកហា ដែលអាចកាត់បន្ថយទឹកជំនន់ទឹកភ្លៀងនៅភាគខ្លះនៃខណ្ឌកំបូល រួមមានសង្កាត់ប្រទះឡាង និងខណ្ឌពោធិសែនជយ័ រួមមានសង្កាត់ចោមចៅ២ និងចោមចៅ១ និងភាគខ្លះនៃខណ្ឌដង្កោ រួមមានសង្កាត់ព្រៃសជាដេីម។
ការងារ​ស្តារ​ប្រឡាយនេះបានចាប់ផ្តេីមដំណេីរការ កាលពីថ្ងៃទី២៧ ខែឧសភា​ ឆ្នាំ​២០២១៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ វិនាទី មុន

ជប៉ុន បារម្ភ​ថា មហា​គ្រោះ​រញ្ជួយដី​អាច​សម្លាប់​មនុស្ស ៣០ម៉ឺន​នាក់ និង​ខាតបង់​លុយ ១,៨​ទ្រីលាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

មីយ៉ាន់ម៉ា៖ ទឹក៤ដប​​ជួយ​ក្មេងស្រី​​ឲ្យរស់​ ទោះ​ជាប់ក្រោម​គំនរបាក់បែករហូត​៥០ម៉ោង

កីឡា៤ នាទីutes មុន

Mascherano ថា Messi ល្អបំផុតក្នុងលោក ទោះទៅលេងការពារ ក៏ល្អដាច់គេដែរ

ព័ត៌មានជាតិ១០ នាទីutes មុន

សប្តាហ៍​ទី ២​ បន្លែសុវត្ថិភាព​​ផ្សារចុងសប្តាហ៍​​​​នៅ​ក្រុងបាត់ដំបង ទទួល​​ការគាំទ្រ​កាន់តែច្រើន​

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ឥណ្ឌូណេស៊ីផលិតស៊ុតលើសតម្រូវការ សម្លឹងនាំចេញទៅអាមេរិកដែលខ្វះខាត

Sokha Hotels

ព័ត៌មានពេញនិយម