ព័ត៌មានជាតិ
មន្រ្តីជញ្ជីងអចល័ត និងមន្រ្តីស្ថានីយជញ្ជីង តាមខេត្តមួយចំនួនត្រូវបានផ្លាស់ប្តូរ
ក្រសួងសាធារណការ និងដឹកជញ្ជួន បានប្រកាសប្តូរសមាសភាពមន្ត្រីត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅស្ថានីយជញ្ជីងបាវិត-ខេត្តស្វាយរៀង និងស្ថានីយជញ្ជីងពោធិ៍ថ្មី-ខេត្តកំពង់ស្ពឺ។

ពិធីនេះប្រព្រឹត្តឡើង ក្រោមវត្តមានលោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការចូលរួមពីសំណាក់លោកអនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធានលេខាធិការដ្ឋានផងដែរ កាលពីពេលថ្មីៗកន្លងទៅនេះ ។

ការផ្លាស់ប្តូរ និងតែងតាំងមន្រ្តីថ្មីមកបម្រើការក្នុងស្ថានីយជញ្ជីងក្នុងគោលបំណងឱ្យមន្ត្រីទទួលបានការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ដល់មន្រ្តីថ្មីៗ និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់របស់មន្ត្រីតាមស្ថានីយនីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបជូនថា កាលពីពេលថ្មីៗកន្លងទៅ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក៏បានធ្វើការផ្លាស់ប្តូរសមាសភាពមន្រ្តី នៃស្ថានីយប្រាសាទ-ខេត្តកំពង់ធំ និងស្ថានីយពួក-ខេត្តសៀមរាប ផងដែរ ៕
អត្ថបទ ៖ រ៉ាវុទ្ធ


-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?