Connect with us

ព័ត៌មានជាតិ

មនុស្ស ១២៣នាក់ បានស្លាប់ និង ២៤១នាក់ បានរងរបួស ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ក្នុងខែសីហា

បានផុស

នៅ

យ៉ាងហោចណាស់ មានមនុស្ស ៣៦៤នាក់បានស្លាប់ និងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្របខណ្ឌ ទូទាំងប្រទេស នៅក្នុងខែសីហា ឆ្នាំ២០២១នេះ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវកា ររបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ នៅថ្ងៃទី១ ខែកញ្ញានេះ បានឲ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២១នេះ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន១៩៩ករណី បណ្តាលឲ្យមនុស្ស ចំនួន១២៣នាក់ បានស្លាប់ និងបង្កឲ្យមានរងរបួសធ្ងន់-ស្រាល ចំនួន២៤១នាក់ បើធៀបទៅនឹងខែកក្ដដា ឆ្នាំ២០២១កន្លងនេះ ចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ ថយចុះចំនួន៩លើក និងអ្នករងរបួស ថយចុះ៤១នាក់។ ប៉ុន្តែចំនួនអ្នកស្លាប់ កើនឡើង១៦នាក់។

សម្ដេចក្រឡាហោម ស ខេង បានសរសេរទៀតថា កំណើនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរា​ចរណ៍ក្នុងខែសីហានេះ គឺការធ្វើដំណើរ នៅក្នុងឱកាស នៃពិធីសែនក្បាលទឹក ដែលមានជនរងគ្រោះស្លាប់ចំនួន១៥នាក់ របួស៣២នាក់ និងការធ្វើដំណើរនៅ រៀងរាល់ថ្ងៃចុងសប្ដាហ៍ផងដែរ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយ ហើយការធ្វើចរា ចរណ៍មានកំណើនឡើងវិញ។

សម្ដេចក្រឡាហោម ស ខេង អំពាវនាវដោយទទូច ដល់ជនរួមជាតិទាំងអស់ សូមមានស្មារតីគោរព និងអនុវ ត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ឲ្យបានគ្រប់ពេលវេលា នៃការធ្វើដំណើរលើដងផ្លូវ និងសូមមានស្មារតីប្រុងប្រយ័ត្ន បើកបរមានការយោគយល់ អធ្យាស្រ័យឲ្យគ្នា ដើម្បីការពារសេចក្ដីសុខខ្លួនយើង អ្នកដំណើរផ្សេងទៀតលើដងផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់។

ទន្ទឹមនិងនេះ សម្ដេចក្រឡាហោម ក៏បានក្រើនរំលឹក ដល់មន្ត្រីមានសមត្ថកិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្ត ឲ្យបានសកម្ម គ្មានការលើកលែង ឬ យោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារសេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។

លើសពីនេះទៀត សម្តេចក្រឡាហោមសខេង បានណែនាំ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមគោរ​ពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពរបស់យើង តាមពាក្យស្លោកដូចជា ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ច របស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប។ បើកបរលើសល្បឿន ដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់។ បើស្រវឹង សូមកុំបើកបរ។ គោរពច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក គឺគោរ ពជីវិតខ្លួនឯង និងអ្នកដទៃ។ គោរពច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់ កិត្យានុភាពជាតិ និងការ ពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ​
សន្តិសុខសង្គម២២ ម៉ោង មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ន័រវែស បង្កើន​ជំនួយ​ដល់​អ៊ុយក្រែន​ដល់ ៧,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

កម្មការិនី
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

Sokha Hotels

ព័ត៌មានពេញនិយម