Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ៤ នៅចំណុចព្រំប្រទល់ក្រុងច្បារមន និងស្រុកសំរោងទង​

បានផុស

នៅ

បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ជិត​មួយ​សប្តាហ៍​បានធ្វើ​ឲ្យ​មាន​ទឹកជំនន់​ជន់​លិច​និង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ប្រមាណ​៣០០​ម៉ែត្រ ស្ថិត​នៅមុខ​បុរី​សូវ​ណ្ណ របស់លោក​តុង សេង អភិបាលរង ខេត្តកំពង់ស្ពឺ បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២១​នេះ កម្លាំង​នគរបាល​ក្រុង​ច្បារមន និង​ស្រុក​សំរោង​ទងបាន​សហការ​គ្នា​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ជួយ​សម្រួល​ចរាចរណ៍​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ (៣២-៣៣) ក្នុង​សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន​ជាប់ឃុំ​ចំបក់ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

អាជ្ញាធរ​បញ្ជាក់ថា ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មានទឹក​ជន់​លិច និង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មួយ​បូរី​សូ​វណ្ណ​នេះ ដោយ​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​គ្រប់កន្លែង​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ទើប​បណ្តាល​ឲ្យ​ទឹក​ហូរ​មិនទាន់​ក៏​ជន់​លិច និង​ហូរ​លើផ្លូវ​ជាតិ​បែបនេះ។ ករណីនេះ មិន​ប៉ះពាល់​ដល់​ការធ្វើ​ចរាចរណ៍​ទៅមក​នោះទេ​ គ្រាន់តែ​ស្ទះចរាចរណ៍​បន្តិចបន្តួច​ប៉ុណ្ណោះ ។​

សូមបញ្ជាក់ថា ផ្លូវជាតិ​លេខ៤ ត្រង់ចំណុច​មុខ​បូរី​សូវ​ណ្ណ របស់លោក ​តុង សេង ព្រំប្រទល់​ក្រុង​ច្បារមន និង​ស្រុក​សំរោង​ទង​នេះ មានមុខ​ទឹកធំៗ​បុក​មកពី​តំបន់​ខាងលើ​ច្រើន ដូចជា​ទំនប់​អូរ​ខ្យា ទំនប់​ក្រាំងចេក ទំនប់​កំពិស និង​ប្រភព​តូចៗ​ជាច្រើន​ទៀត​ ក៏​ហូរ​ធ្លាក់មកកន្លែងនេះដែរ។ ប៉ុន្តែ​ដោយ​សារ​តំបន់​មានការ​អភិវឌ្ឍ​ទៅ​រោងចក្រ បូរី​ផង​នោះ បានធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹក​រួម​តូច លូ​តូច​ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​មិន​ទាន់ទើប​លិច​បែបនេះ ។​

សម្រាប់​ការធ្វើ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៤ អាច​ទៅមក​ជាធម្មតា ប៉ុន្តែ​មានការ​កកស្ទះ​ចរាចរណ៍​ខ្លះៗ ត្រង់ចំណុច​ទឹក​ហូរ​កាត់​ ដូច្នោះ​ការបើកបរ​សូមមេត្តា​ប្រុងប្រយ័ត្ន និង​ចេះ​យោបល់​គ្នា​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​នេះ ៕

អត្ថបទ៖ ​ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងការងារ ចុះហត្ថលេខាលើ​ឯកសារចំនួន​៣ ជាមួយថៃ ក្រោមអធិបតីភាព សម្តេច​ធិបតី ហ៊ុន ម៉ាណែត

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ខាត់ សុឃីម កាន់តែទទួលបានប្រជាប្រិយភាព ក្រោយចាប់គូចម្រៀងជាមួយតារាជាច្រើនដួង អបអរបុណ្យធំជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម១២ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កុំខកខាន! ភ្នំពេញក៏អាចមើលឃើញ បាតុភូត «មេឃញញឹម» ដ៏កម្រ នៅថ្ងៃ២៥នេះដែរ

Sokha Hotels

ព័ត៌មានពេញនិយម