ព័ត៌មានជាតិ
អតីតទាហាន កងពលលេខ១២ម្នាក់ បំផ្ទុះគ្រាប់បែក ធ្វើអត្តឃាត
បុរសអតីតជាទាហាន កងពលលេខ១២ម្នាក់ ដែលធ្លាក់ខ្លួនពិការជាង១០ឆ្នាំមកហើយ បានសម្រេចចិត្ត បំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័ម។
លោក ប៉ិក គឹមហ៊ាក់ អធិការស្តីនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលខាងលើ កើតឡើងកាលពីវេលាម៉ោង ៤ និង១០នាទីព្រឹក កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នៅភូមិរង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ បង្កឡើងដោយជនរងគ្រោះឈ្មោះ ម៉ី កូត ភេទប្រុស អាយុ៥៤ឆ្នាំ ជាជនពិការ (ដើរមិនរួច) យូរឆ្នាំ នៅតែម្នាក់ឯង គ្មានប្រពន្ធកូន រស់ដោយសារសាច់ញាតិចិញ្ចឹម និងជាអតីតទាហានផងដែរ។ ក្រោយកើតហេតុ កម្លាំងនគរបាលបានបង្កើតក្រុមការងារហ៊ុមព័ទ្ធកន្លែងកើតហេតុ ដើម្បីឱ្យក្រុមការងារចុះធ្វើកោសល្យវិច័យលើសាកសពជនរងគ្រោះ។

លោកវរសេនីយ៍ឯក សួន សុត្ថារ័ត្ន នាយការិយាល័យ បច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយការត្រួតពិនិត្យ កម្លាំងជំនាញ បានរកឃើញ វត្ថុតាងមួយចំនួនដូចជា៖ ១. គម្របគ្រាប់បែកមានពណ៌ខៀវម៉ាក(មីនី)ចំនួន០១ ២. កន្លាស់គ្រាប់បែកធ្វើពីដែកមូលចំនួន០១ និងនៅលើសាកសពជនរងគ្រោះ មានស្នាមរបួសជាច្រើនកន្លែង។

លោកនាយការិយាល័យបច្ចេកទេស បានបញ្ជាក់ថា ជនរងគ្រោះ មានអវយវៈធម្មតា តែគាត់ដើរមិនរួច ដោយឡែកតាមការឱ្យដឹងពីសាច់ញាតិ ជនរងគ្រោះធ្លាប់ធ្វើជាទាហាន ធ្លាក់ខ្លួនឈឺពិការជាង១០ឆ្នាំមកហើយ។ ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន មិនមែនជាករណីឃាតកម្មទេ។ ដោយឡែក គ្រាប់បែកដែលជនរងគ្រោះធ្វើអត្តឃាតនេះ សង្ស័យគាត់លាក់ទុកកាលពីធ្វើទាហាន ហើយគ្មានអ្នកណាបានដឹង៕
អត្ថបទ៖ ពៅ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម