Connect with us

ព័ត៌មានជាតិ

កសិករថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​​ជួយទិញកសិផលផ្លែមៀន​កំពុងជួបបញ្ហាទីផ្សារ

បានផុស

នៅ

ប្រជាកសិករម្នាក់ឈ្មោះ យុឹម ប៊ុនធឿន អាយុ៣៩ឆ្នាំ រស់នៅភូមិកណ្តាល ឃុំត្រាង ស្រុកំរៀង ខេត្តបាត់ដំបងក្នុងចំណោមកសិករដូចគ្នាជាច្រើនបានលើកឡើងប្រហាក់ប្រហែលគ្នាក្នុងកិច្ចសម្ភាសជាមួយកម្ពុជាថ្មីនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះថា សម្រាប់រូបលោកជាប្រជាកសិករមានការរំភើបចិត្ត និងត្រេកអរជាខ្លាំង ខណៈសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចេញសេចក្តីណែនាំដល់ក្រុមការងារសម្តេចឱ្យចុះជួយទិញយកផ្លែមៀន(តាង៉ែន)ពីប្រជាកសិករទាំងអស់ក្រោយពេលដែលលោក និងកសិករផ្សេងៗកំពុងមានទុក្ខដោយសាតែកសិផលផ្លែមៀនប៉ៃលិនបានកកស្ទះខ្វះទីផ្សារ និងបង្កការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្តថា សកម្មភាពរួម និងទឹកចិត្តដ៏ប្រពៃរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅនេះបានធ្វើឱ្យក្រុមគ្រួសារ​លោក ក៏ដូចជាគ្រួសារកសិករផ្សេងៗទៀតបានរួចផុតពីបំណុលធនាគារ និងបានកម្រៃដោះស្រាយជីវភាពគ្រួសារព្រមទាំងបានថវិការដើម្បីបន្តមុខរបរនេះបន្តទៀតផងដែរ។

នៅគ្រានេះដែរក្រោយពីរាជរដ្ឋាភិបាលជួយទិញផ្លែមៀនប៉ៃលិនរបស់ប្រជាកសិករក្នុងគ្រាអាសន្ននេះលោកថាជាពេលវេលា១ដែលរាជរដ្ឋាភិបាលជួយដល់ប្រជាកសិករឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារជាបណ្តោះអាសន្នប៉ុណ្ណោះហើយលោកនិងកសិករផ្សេងក៏មិនចង់ឱ្យរាជរដ្ឋាភិបាលរាប់រងទទួលបន្ទុកបែបនេះបន្តទៀតដែរគួតែមន្ត្រីជំនាញជួយដល់កសិករដោយរកទីផ្សារក្រៅប្រទេសណាមួយសមរម្យដើម្បីធ្វើការនាំចេញទើបប្រសើដោយលោកនិងកសិករផ្សេងទៀតបានលើកឡើងនូវពាក្យ១ឃ្លាទំនងពួកគាត់ស្រឡាញ់និងទុកចិត្តលើការ​ដឹកនាំរបស់សម្តេច។

កសិករដដែលបន្តថា សម្រាប់គ្រួសារលោកក្រៅពីចម្ការមៀនប៉ៃលិនផ្ទាល់ខ្លួនបន្តិចបន្តួចលោកក៏បានជួល​ចម្ការអ្នកផ្សេង១កន្លែងទៀតស្ថិតក្នុងស្រុកកំរៀងផងដែរដែលមានទំហំប្រហែល២០ហិកតាដោយការជួលនេះម្ចាស់បានកុងត្រា៣ឆ្នាំម្តងហើយលោកធ្វើបានរយះពេល២ឆ្នាំហើយ ដូច្នេះលោកបារម្ភណាស់រឿងអត់ទីផ្សារសំណាងល្អបានសម្តេចទាំងទ្វេមានក្តីអាណិតមេត្តាបានជួយសម្រាលទុក្ខដល់ក្រុមគ្រួសារលោកក៏ដូចជាប្រជាកសិករជាច្រើនទៀតដូចស្ត្រីជាម្ចាស់ចម្ការម្នាក់បានលើកឡើងចំពោះមុខក្រុមការងារថាបើគ្មានសម្តេចជួយទិញទេគាត់និងស្លាប់មុនផ្លែមៀន។

លោកបន្តថា ក្រោយពីសម្តេចដាក់ក្រុមការងារចុះមកទិញដែលដឹកនាំដោយលោកហុីង ប៊ុនហៀងជំហ៊ានដំបូងទទួលទិញនៅលើទីតាំងវាលបែកចានក្នុងក្រុងបាត់ដំបង លោកបានដឹកមកលក់បានចំនួន២០តោនក្នុង១គីឡូក្រាមតម្លៃ២៥០០រៀល ខណៈដែលលោកលក់ក្នុងស្រុកបានត្រឹម២០០០រៀលក្នុង១គីឡូក្រាម។

លោកថាដោយសាតែការអាណិតអាសូរប្រជាកសិករពីសម្តេចទាំងទ្វេទើបរូបលោកនិងកសិករផ្សេងបានដើមទុន្ទឡើងវិញទាំងថ្លៃជួលទាំងការថែទាំទាំងសេដ្ឋកិច្ចគ្រួសារនិងសងទុន្ទទៅធនាគាលោកលែងសូវបារម្ភណ៍ទៀតហើយ។

តែលោកបញ្ជាក់ថានៅដំណាក់កាលទី២នេះទើបមៀនប៉ៃលិនរបស់លោកហុចផលបានច្រើនដោយលោកត្រៀមប្រមូលផលនៅក្នុងខែ៩នេះចាប់ពីថ្ងៃទី១០រហូតដល់ចប់រដូវ។

បើយោងតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តក៏ធ្លាប់បានបង្ហាញឱ្យដឹងបន្តថា:យុទ្ធនាការចុះប្រមូលទិញផ្លែមៀនប៉ៃលិន(តាង៉ែន)និងមៀនក្រអូប(មៀនខ្មែរ)បានចាប់ពីថ្ងៃទី១៧ថ្ងៃទី១៧ខែសីហាដល់ថ្ងៃទី៣០ខែសីហាដែលមានរយះពេល (១៣ថ្ងៃ)​។

ក្នុងនោះក្រុមការងារបានចុះទិញផ្ទាល់នៅតាមស្រុកចំនួន៧ដែលមានផ្លែមៀនប៉ៃលិន និង​មៀនក្រ​អូប​​​មានចំនួន​៩៨០​តោន ខណៈដែលបានទទួលទិញជំហ៊ានដំបូននៅទីធ្លាបាល់ទាត់វាលបែកចានក្នុងក្រុងបាត់ដំបងបានចំនួន៧៧៨តោនដូច្នេះសរុបលទ្ធផលប្រមូលទិញរយៈពេល១៣ថ្ងៃមានចំនួន​១៧៥៨តោន៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម