Connect with us

ព័ត៌មានជាតិ

សាវម៉ាវព្រៃ កំពុងពេញនិយមដល់ទេសចរ មាននៅតែក្នុងព្រៃសហគមន៍ អេកូទេសចរណ៍​ព្រៃទឹកជប់ខ្នារពោធិ៍

បានផុស

នៅ

សាវម៉ាវព្រៃ នៅក្នុងព្រៃសហគមន៍ អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ បាននិងកំពុងទាក់ទាញភ្ងៀវទេសចរ ឲ្យបរិភោគពីរសជាតិរបស់វាដ៏ឆ្ងាញ់ពិសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ិន សៅ សមាជិក​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍ ស្ថិតនៅ​ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប បានឱ្យ​ដឹងថា សាវម៉ាវ​ព្រៃ ជា​ប្រភេទ​រុក្ខផល​ធម្មជាតិ​ម្យ៉ាង ​ដែល​ដុះ​ក្នុង​ព្រៃភ្នំ និង​ព្រៃ​សហគមន៍ ដែល​ដើម​របស់​វា​ជា​ប្រភេទ​វល្លិ ដុះ​ឡើង​តាម​ដើមឈើ​ខ្ពស់ៗ មាន​ដើមពី​តូច​ដល់​ធំ ស្លឹក​វា​ស្រដៀង​គ្នា និង​សាវម៉ាវ​ស្រុក​ដែរ និង​មាន​ផ្លែ​ប៉ុន​សាវម៉ាវ​ស្រុក​ដែរ តែមាន​រាង​វែង​បន្តិច ដែល​អាច​បរិភោគបាន ដែលមាន​រសជាតិ​ជូរ​ផ្អែម ផ្លែ​ទៅតាម​រដូវ​កាល គឺ​ចាប់ពី​ខែសីហា ដល់​ខែតុលា ខណៈ​កន្លងមក មិនសូវមាន​អ្នក​ស្គាល់ និង​បាន​បរិភោគ​នោះទេ និង មិនមាន​អ្នក​បេះ​យកទៅលក់​នៅតាម​ទីផ្សារ​ឱ្យ​ទូលំទូលាយ​ដែរ​។​

​លោក អ៊ិន សៅ បានឱ្យដឹង​ទៀតថា កន្លងមកនេះ ប្រជា​សហគមន៍​បាន​បេះ​សាវម៉ាវ​ព្រៃ​នេះ សម្រាប់តែ​បរិភោគ​ខ្លួនឯង និង​លក់​ខ្លះៗ​ដល់​អ្នកទេសចរ​មក​កម្សាន្ត​ នៅ​ក្នុង​សហគមន៍​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ អ្នកទេសចរ​ចាប់​ផ្តើម​ស្គាល់ និង​បាន​បរិភោគ​ផ្លែ​សាវម៉ាវ​នេះ​កាន់តែ​ច្រើនជាង​មុន ហើយ​និង​អាចធ្វើឱ្យ​ប្រជាពលរដ្ឋ​បេះ​ផ្លែឈើ​ប្រភេទ​នេះ ទៅ​លក់​នៅ​ទីផ្សារ​ផងដែរ ហើយ​សម្រាប់​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍​នេះ គឺ​បានផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដែរ ដល់​ប្រជាពលរដ្ឋ​ដូចជា ចំណូល​ពី​ការ​បាន​ភ្ញៀវទេសចរ​ចូលមក​ទស្សនា ចំណូល​ពី​អនុផល​ព្រៃឈើរួមមាន ៖ ការយក​ទឹកឃ្មុំ បេះ​ផ្សិត បេះ​ផ្លែឈើព្រៃ​ទៅតាម​រដូវ​កាល ដូចជា ផ្លែ​គុយ សេ​មាន់ សាវម៉ាវ​ព្រៃ និង​ផ្លែ​កោណ​ជាដើម​ដូច្នេះ​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ និង​អភិរក្ស​ព្រៃឈើ​ឱ្យបាន​ល្អ ព្រោះ​វា​បានផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​យើង​គ្រប់គ្នា​តាមរយៈ​រូបភាព​ផ្សេងៗ​គ្នា​។​

​លោក សូត្រ គិ​ម​សុង ជា​ប្រជា​ល​រដ្ឋ​ម្នាក់​នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ដែល​បានធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​សហគមន៍​អេកូ​ទេសចរណ៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍​នេះ បានឱ្យដឹងថា នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក​បាន​ស្គាល់​សាវម៉ាវ​ព្រៃ​នេះ ខណៈ​កន្លងមក​លោក​ស្គាល់​តែ​ផ្លែឈើ​ស្រុក ឥឡូវនេះ​លោក​បាន​កម្សាន្ត​នៅ​សហគមន៍​បាន​ស្គាល់ និង​បាន​ភ្លុក​រស់ជាតិ​សាវម៉ាវ​នេះ​ទៀត ហើយ​នៅ​តំបន់​នេះ ប្រហែលជា​នៅមាន​ផ្លែឈើព្រៃ​ដែល​អាច​បរិភោគ​បានជា​ច្រើន​ទៀត ដែល​រូបលោក ក៏ដូចជា​យុវជន​ជំនាន់​ក្រោយ​ផ្សេងៗ​ទៀត មិនទាន់​ស្គាល់ ដូច្នេះ​ដូ​ម​ឱ្យ​ប្រជា​សហគមន៍ និង​ប្រជាពលរដ្ឋ​ទូទៅ ចូលរួម​ការពារ​ព្រៃឈើ​ទាំងអស់គ្នា ព្រោះ​វា​មាន​ប្រយោជន៍​ជាច្រើន​ដល់​យើង​គ្រប់គ្នា​៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៦ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម