ព័ត៌មានជាតិ
អាជ្ញាធរគ្រោងស្តារប្រឡាយ ស្ថានីយបូមទឹកបឹងទំពុនឱ្យធំដើម្បីរំដោះការលិចលង់
រដ្ឋបាលរាជធានីភ្នំពេញ មានផែនការបំពាក់ម៉ាស៊ីនបូមទឹកថ្មីមួយគ្រឿង ទំហំ១ម៉ែត្រកន្លះ និងទំហំ១ម៉ែត្រ២តឹក ចំនួន២គ្រឿង រួមទាំងការស្តារប្រឡាយទឹកឱ្យកាន់តែធំ និងជីកបុកស៊ីផាយអមសងខាងប្រឡាយ នៅស្ថានីយបូមទឹកបឹងទំពុន ដើម្បីពន្លឿនការបូមទឹកឱ្យបានលឿន បញ្ចៀសនូវការលិចលង់ដោយជំនន់ទឹកទឹកភ្លៀងនៅឆ្នាំក្រោយៗទៀត ។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្ដីពីការអភិវឌ្ឍស្ថានីយបូមបឹងទំពុន នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅសាលារាជធានីភ្នំពេញ ។

លោកអភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីឆ្នាំនេះ ស្ថានភាពទឹកភ្លៀងធ្លាក់ខ្លាំងរួមទំាងសមត្ថភាពបូមទឹកនៅ មានកម្រិត បានធ្វើឱ្យតំបន់មួយចំនួន រងការជន់លិចដោយសារជំននទឹកភ្លៀង ដែលបង្កការរំខានដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។
លោកថា ស្ថានីយបូមទឹកបឹងទំពុន បានទទួលទឹកពីផ្ទៃរងទឹកភ្លៀងជាច្រើន ដែលហូរពី បឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទទួលគោក តំបន់លូប្រាំ ស្ទឹងមានជ័យ និងមួយផ្នែកទៀត នៃខណ្ឌពោធិ៍សែនជ័យ ដែលទាមទារឱ្យមានការអភិវឌ្ឍឡើងវិញ ដើម្បីមានសមត្ថភាពរំដោះទឹកបានលឿន។

លោកបានបញ្ជាក់ថា អាជ្ញាធរ នឹងចាប់ផ្តើមអភិវឌ្ឍន៍ស្ថានីយបូមទឹកនេះ ចាប់ពីដើមរដូវប្រាំងឆ្នាំ២០២១ ដើម្បីធ្វើយ៉ាងណាកុំមានការជន់លិចដោយជំនន់ទឹកភ្លៀង នៅឆ្នាំ២០២១ ខាងមុខតទៀត។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ស្ថានភាពម៉ាស៊ីនបូមទឹកបឹងទំពុនបច្ចុប្បន្ន ដំណើរការបាន៦គ្រឿង ដែល៤គ្រឿង ជាម៉ាស៊ីនចាស់ អាចបូមបាន១០ម៉ែត្រគូប ក្នុងមួយវិនាទី និងម៉ាស៊ីនថ្មី ចំនួន២គ្រឿង អាចបូមបានចំនួន៥ ម៉ែត្រគូប ក្នុងមួយវិនាទី ដែលសរុបទាំងអស់១៥ម៉ែត្រគីប ក្នុងមួយវិនាទី ។

តាមការសិក្សាបានឱ្យដឹងថា ផ្ទៃរងទឹកភ្លៀងដែលហូរទៅស្ថានីយបឹងទំពុន មានទំហំ ៣០៣២ហិកតា ប្រសិនបើទឹកភ្លៀង៣០មីលីម៉ែត្រ ក្នុងមួយម៉ោង នោះចំនួនទឹកភ្លៀង នឹងកើនឡើង ជាង៩សែន៩ពាន់ម៉ែត្រគូប ភ្លៀង៤០មីលីម៉ែត្រ ក្នុងមួយម៉ោង បរិមាណទឹកជាង១លាន២សែន និងប្រសិនបើភ្លៀងខ្លាំង៦០ មីលីម៉ែត្រ ក្នុងមួយម៉ោង នោះបរិមាណទឹក នឹងជាង១លាន៨សែន ម៉ែត្រគូប ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី