Connect with us

ព័ត៌មានជាតិ

ការនាំចេញអង្កររបស់កម្ពុជា បន្តធ្លាក់ចុះជាង ២៣% ដោយសារកង្វះទូកុងតឺន័រ និងតម្លៃ ដឹកជញ្ជូន កើនឡើងខ្ពស់

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ មានចំនួន៣៤៣ ៤៤៧តោន ដោយមានការថយចុះចំនួន១០៤ ៧៥៦តោន ស្មើនឹង-២៣,៣៧% បើធៀបនឹងរយៈពេល៨ខែ ឆ្នាំ២០២០ ដែលមានរហូតដល់ទៅ៤៤៨ ២០៣តោនឯណោះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា មូលហេតុ ដែលការនាំចេញអង្ករ មានការថយចុះនេះ ដោយសារបញ្ហាកង្វះ​ទូរកុងតេន័រ សម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូន កើនឡើងខ្ពស់។ នៅលើទំព័រហ្វេប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងទៀតថា ប៉ុន្តែការនាំចេញអង្ករក្នុងខែសីហា ឆ្នាំ២០២១​មាន ចំនួន៣៣ ៥៨២តោន កើនឡើងចំនួន១១ ៤៥២តោន ស្មើនឹង៥១,៧៥% បើធៀបនឹងខែសីហា ឆ្នាំ​២០២០ ដែលមាន ចំនួន២២ ១៣០តោនប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោម ការនាំចេញអង្ករសរុប ក្នុងនោះការនាំចេញ អង្ករក្រអូប គ្រប់ប្រភេទមាន ចំនួន២៤២ ៤៣២​តោន ស្មើនឹង៧០,៥៩% អង្ករសគ្រប់ប្រភេទមាន ចំនួន៩៤ ៤៤១តោន ស្មើនឹង២៧,៥០% និងអង្ករចំហុយមាន ចំនួន៦ ៥៧៤តោន ស្មើនឹង១,៩១%។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដោយឡែកបរិមាណ អង្ករបាននាំចេញ ទៅកាន់ទិសដៅសហភាព​អឺរ៉ុប ចំនួន​២២ប្រទេស មានបរិមាណសរុប ចំនួន៨៨ ២៧១តោន ថយចុះ ចំនួន៦១ ៥៧៧តោន ស្មើនឹង-​៤១​,០៩%។ ក្នុងនោះទិសដៅ ប្រទេសចិន មានបរិមាណសរុប ចំនួន១៦៥ ៦១២តោនកើនឡើង ចំនួន៦ ៣៥៩​តោន ស្មើនឹង៣,៩៩%។ ទិសដៅអាស៊ាន ចំនួន៧ប្រទេស មានបរិមាណសរុប ចំនួន៣៥ ៥៥៣តោន ថយចុះ ចំនួន២៥ ៣៨០តោន ស្មើនឹង-៤១,៦៥% និងទិសដៅដទៃទៀត ចំនួន២២ប្រទេស មានបរិមាណសរុប ៥៤ ០១១តោន ថយចុះ ចំនួន២៤ ១៥៨តោន ស្មើនឹង-៣០,៩០%។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមហ៊ុន ដែលបាននាំចេញ អង្ករមាន ចំនួន៥៩ក្រុមហ៊ុន ហើយបរិ​មាណអង្ករ ដែលបាននាំចេញ ដោយក្រុមហ៊ុនធំៗ ចំនួន១០ មានរហូតដល់២៤៧ ៩០៣ តោន ស្មើនឹង៧២,១៨% និងក្រុមហ៊ុន៤៩ដទៃទៀត បាននាំចេញត្រឹមតែ ៩៥ ៥៤៤តោនស្មើនឹង២៧,​៨២​%ប៉ុណ្ណោះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការនាំចេញអង្ករ របស់កម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះមានចំនួន​៣៤៣ ៤៤៧តោន នេះមានតម្លៃទឹកប្រាក់ចំនួន ២៩១ ៩២៩ ៩៥០ ដុល្លារអាមេរិក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម